លោកថន ថាវុទ្ធា និងលោកជិនសុភឿន កំពុងតែនាំគ្នាផ្គើន និងបទបញ្ជារបស់សម្តេចតេទាក់ទងនិងករណី កាស៊ីណូ៦៧នឹងកាស៊ីណូ៩៩បើកលេងល្បែងស៊ីសងគ្រប់ប្រភេទ យ៉ាងអនាធិវតេយ្យ"
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

លោកថន ថាវុទ្ធា និងលោកជិនសុភឿន កំពុងតែនាំគ្នាផ្គើន និងបទបញ្ជារបស់សម្តេចតេទាក់ទងនិងករណី កាស៊ីណូ៦៧នឹងកាស៊ីណូ៩៩បើកលេងល្បែងស៊ីសងគ្រប់ប្រភេទ យ៉ាងអនាធិវតេយ្យ"

ខេត្តស្វាយរៀង ៖ កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេច បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា កាសុីណូ (យីហោ ៦៧ នឹងCASINOកាស៊ីណូ៩៩) ដែលមានទីតាំង នៅក្នុងនៅចំនុចភូមិចេក ឃុំសំរោង ស្រុកចន្ទ្រាខេត្តស្វាយរៀង ទាំងពីរកន្លែងនេះ បានបើកដៃឲ្យប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងគ្រប់ប្រភេទយ៉ាងអណាធិបតេយ្យ ក្នុងនោះក្នុងនាមលោកថន ថាវុទ្ធានិងលោកជិនសុភឿន ដែលជាអាជ្ញាធរ និងសមត្ថកិច្ចទទួលបន្ទុក ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសង ក្នុងអាណាចក្ររបស់ខ្លួន តាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជាប្រមុខថ្នាក់ដឹកនាំ បានចេញបទបញ្ជាក្តៅៗ កាលពីពេលកន្លងទៅនេះ ប៉ុន្តែផ្ទុយទៅវិញលោក ថន ថាវុទ្ធា និងជិន សុភឿន បានរក្សាភាពស្ងៀមស្ងាត់ មិននាំគ្នាអនុវត្តន៌ តាមបទបញ្ជាររបស់សម្តេចនោះទេ ។
មហាជនបានលើកឡើងថា ករណីលោកថន វុទ្ធា និងលោកជិនសុភឿន បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តន៌ តាមបទបញ្ជារបស់សម្តេចតេជោហ៊ុន ក្នុងការទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុង(កាស៊ីណូ យីហោ មានឈ្មោះ៦៧ នឹងកាស៊ីណូ៩៩) សង្ស័យ លោកថន ថាវុទ្ធា និងលោកជិន សុភឿន អាចនិងត្រូវថ្នាំសណ្តំ ឬទទួលលាភទទួលជ័យ ពីម្ចាស់(កាស៊ីណូមានឈ្មោះ៦៧នឹងកាស៊ីណូ៩៩)អស់ហើយមើលទៅទើបបានជារក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តន៌តាមគោលការណ៌ ច្បាប់ដែលចេញ​ដោយ​អគ្គលេខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​  ពិសេសផ្គើននិងបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ។
ពលរដ្ឋក៏ដូចជាមហាជនទូទៅសំណូមពរទទូចទៅដល់ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង នឹង លោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ជាពិសេសគណៈកម្មការបង្ក្រាបល្បែងស៊ីសង  សូមគោរពនឹងអនុវត្តតាមបទបញ្ជាសម្ដេចក្រឡាហោម ស ខេង ទើបតែបង្កើតគណៈកម្មការ ។
អាស្រ័យហេតុនេះប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម សុខ ផល មេត្តា ចុះមកត្រួតពិនិត្យនៅទីតាំងបើកលេងល្បែងជាចំរុះច្រើនអនុញ្ញាតិឲពលរដ្ឋខ្មែរ ចូលលេងជារៀងរាល់ថ្ងៃដែលស្ថិតនៅភូមិ ឃុំ ខាងលើនេះដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបឲ្យខានតែបាន ព្រោះអាជ្ញាធរមូលដ្ឋានមិនហ៊ានធ្វើការបង្រ្កាបទេ ហើយថ្មីៗនេះដែរ ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាទៅឲ្យអភិបាលរាជធានីខេត្តទាំង២៥បង្ក្រាបទាំងអស់រាល់ល្បែងសុីសងគ្រប់ប្រភេទបើនៅតែមានកន្លែងណាទៀតអាជ្ញាធរមានសមត្ថកិច្ចត្រូវតែធ្វើការបង្រ្កាបឲ្យខានតែបាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ជូនដល់មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ តែបើមិនបង្ក្រាបទេនៅតែបណ្ដោយឲ្យកើតមានតទៅទៀត អាជ្ញាធរមូលដ្ឋាននៅកន្លែងនោះត្រូវតែទទួលខុសត្រូវ ។
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ ។ពាក់ព័ន្ធនិងការចុះផ្សាយខាងលើ បណ្ដាញសារព័ត៌មានយើងខ្ញុំ រង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Previous Post Next Post