ភ្នំពេញ៖ទីតាំងបនល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រី នៅទល់មុខអាគារ ឌឺព្រីត ស្ថិតក្នុងសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងបើកលេងយ៉ាងអនាធិបតេយ្យជាទីបំផុត ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ទូទាំងប្រទេស អ្វីដែលពិសេសនោះមហាជនបានដាក់ការសង្ស័យថា អាជ្ញាធនិងសមត្ថកិច្ច នៅក្នុងខណ្ឌចំការមន ទំនងអាចត្រូវថ្នាំសណ្តំពីម្ចាស់បនល្បែងខាងលើនេះអស់ហើយមើលទៅ ។
សូមជម្រាបថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបានសូមជម្រាបថា សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។ជាក់ស្តែងនៅក្នុងអាណាចក្រទឹកដីខណ្ឌចំការមន ក្រោមការគ្រប់គ្រង របស់លោកយិន សាន្ត អធិការខណ្ឌ និងលោកគៀន ល័ក្ស អភិបាលខណ្ឌចំការមន បានរក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការណ៌ តាមផ្លូវច្បាប់ ទៅលើម្ចាស់បនល្បែងខ្នាតយក្សខាងលើនេះ ដែលកំពុងតែដំណើរការ យ៉ាងអនាធិបតេយ្យជាទីបំផុត មិនតែប៉ុណ្ណោះ លោកយិន សាន្ត និងលោកគៀន ល័ក្ស ថែមទាំងផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនទៀតផង។មហាជនខាងលើបានលើកឡើងថា ពាក់ព័ន្ធនិងករណីបនល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី ខាងលើនេះ កំពុងតែដំណើរការយ៉ាងរលូន ហើយបែរជាលោកយិន សាន្ត និងលោកគៀង ល័ក្ស បានរក្សាភាពស្ងៀមស្ងាត់បែបនេះនោះ ទំនងជាលោកយិន សាន្ត និងលោកគៀង ល័ក្ស ត្រូវថ្នាំសណ្តំ ពីម្ចាស់បនល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី ខាងលើនេះអស់ហើយមើលទៅទើបបានជាលោកយិន សាន្ត និងលោកគៀង ល័ក្ស បានរក្សាភាពស្ងៀមស្ងាត់ល្អបែបនេះ ។ពាក់ព័ន្ធជុំករណីខាងលើនេះ មហាជនសំណូមពរដល់លោកសថេត ស្នងការនគបាលក្រុងភ្នំពេញ ពិសេសលោកឃួងស្រេង អភិបាលក្រុង សូមចាត់វិធានការណ៌តាមផ្លូវច្បាប់អោយខាងតែបាន ចំពោះម្ចាស់បនល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីខាងលើនេះ ជាពិសេសសូមមានវិធានការ ចំពោះអាជ្ញាធរនិងសមត្ថកិច្វនៅក្នុងមូលដ្ឋាន ដែលកំពុងតែរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន យ៉ាងពេញទំហឹងទៀតផង ។ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំ កាបំភ្លឺបកស្រាយពីភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន ៕







