ដំណឹងបន្ទាន់! មានការភ្ញាក់ផ្អើលខ្លាំង ខណៈស្ត្រីអ្នកបោសសំរាមម្នាក់ បានប្រទះឃើញ គ្រាប់បែកមួយគ្រាប់ នៅលើសួនច្បារ ក្បែរនឹងណាហ្កា២
ហេតុការណ៍នេះ បានកើតឡើងតាំងពីវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រហូតមកទល់នឹងម៉ោងជិត១០ព្រឹក ទើបបញ្ចប់ប្រតិបត្តិការនេះ ដោយមានការដឹកនាំបញ្ជាកងកម្លាំងដោយផ្ទាល់ ពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះមកដល់ទីតាំងកើតហេតុ ដោយផ្ទាល់ ។
ក្នុងនោះបើតាមសម្តីរបស់អ៊ំស្រីជាអ្នកបោសសំរាម និងជាអ្នកដែលប្រទះឃើញផ្ទាល់ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបោសសំរាមដូចសពដង ពេលនោះក៏ឃើញអ្វីម្យ៉ាង សង្ស័យគាត់ក៏យកអំបោសឆ្កឹះ ហើយក៏ឃើញថាជាគ្រាប់បែក ក៏ប្រញាប់រត់មកប្រាប់សមត្ថកិច្ចតែម្តង ។
សូមបញ្ជាក់ថា ទោះបីជាយ៉ាងណា ក្នុងហេតុការណ៍នេះគ្មាននរណាម្នាក់ មានរបួសឬគ្រោះថ្នាក់អ្វីនោះទេ ខណៈសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវ តាមជំនាញ ស្វែងរកជនល្មើស ដែលយកមកគ្រាប់បែក មកដាក់នៅត្រង់នេះ យកមកចាត់ការតាមច្បាប់ ៕






