
ទារក តូច ដែលមានអាយុទើបតែបាន២៣ ថ្ងៃ (ប្រុស) ហើយម្តាយ បាន ទទួលមរណ:ភាពចោលកាលពី ម៉ោង៥ ទាបភ្លឺ ថ្ងៃទី១៣ឩសភាឆ្នាំ២០២១ នៅបន្ទប់ជួលមួយកន្លែងក្នុងភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល គឺត្រូវបាន បង ស្រី អឿន សុម៉ានី ដែលជាអ្នកស្គាល់គ្នា ជាមួយសព កាលនៅរស់ យកទៅផ្ទះបងប្អូនខាង ប្តី (សយ វិន ) ជួយចិញ្ចឹមបណ្តោះអាសន្ន។ រីឯ សព ត្រូវបានលោកគ្រូពេទ្យ យកសំណាកពិនិត្យរកមេរោកកកូវីដ១៩ លទ្ធផល គឺអវិជ្ជមាន ទើបសមត្ថកិច្ចជំនាញ ធ្វើកោសលវិច្ច័យ បានបញ្ជាក់ថា សពស្ត្រីឈ្មោះ ឃុន ស្រីមុំ គឺពិតជាស្លាប់ដោយ ទាស់ចំណី សសៃខ្ចី (សន្និដ្ធានលើ សម្លរត្រី ទីឡាប់យ៉ា )ដែល សព បានអោយគេទិញពីផ្សា យកមកទទួលទាន កាលពីល្ងាចថ្ងៃទី១២ឩសភាឆ្នាំ ២០២១ ។ សពត្រូវបាន ដឹកតាមរថយន្តយកទៅបូជានៅឯវត្តចក្រអង្រែក្រោម ដោយ លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ បាន ចេញសោហ៊ុយ ចំនួន ៤០ ម៉ឺនរៀល សំរាប់ថ្លៃរថយន្ត និងបូជាសព ឯបងម្ចាស់បន្ទប់ជួល ជួយចេញសោហ៊ុយ លើការរៀបចំសព ដាក់ក្នុងម្ឈូស ។ ចំនែកបងៗសមត្ថកិច្ច ដែលជាក្រុមការងារ ធ្វើកោសលវិច្ច័យ ក៏បានជួយជាថវិការ អំបោះចងដៃ ទារក ក្នុងនោះ បងប្រុស ពុជ វណ្ណ: ព័ត៌មានទូរទស្សន៏ហង្សមាស ក៏ គួចចំណងដៃ ដល់ទារកតូចចំនួន ៥០០០០រៀលផងដែរ។


