លោកម៉ៅ​ ផល្លា​ បាននាំយកអំណោយឯកឧត្តមបណ្ឌិត​ស៊ាង​ ប៊ុនលាងនឹងលោកជំទាវ​ ហ៊ុន​ ប៊ុនធឿន​ ចែកជូនដល់កងកំលាំងមួយចំនួនដែលឈរជើងការពារតំបន់បិតខ្ទប់​ ឃុំក្រាំងម្កាក់​ ស្រុកអង្គស្នួល
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

លោកម៉ៅ​ ផល្លា​ បាននាំយកអំណោយឯកឧត្តមបណ្ឌិត​ស៊ាង​ ប៊ុនលាងនឹងលោកជំទាវ​ ហ៊ុន​ ប៊ុនធឿន​ ចែកជូនដល់កងកំលាំងមួយចំនួនដែលឈរជើងការពារតំបន់បិតខ្ទប់​ ឃុំក្រាំងម្កាក់​ ស្រុកអង្គស្នួល

លោកម៉ៅ​ ផល្លា​ បាននាំយកអំណោយឯកឧត្តមបណ្ឌិត​ស៊ាង​ ប៊ុនលាងនឹងលោកជំទាវ​ ហ៊ុន​ ប៊ុនធឿន​ ចែកជូនដល់កងកំលាំងមួយចំនួនដែលឈរជើងការពារតំបន់បិតខ្ទប់​ ឃុំក្រាំងម្កាក់​ ស្រុកអង្គស្នួល
……………..
ភ្នំពេញ:​ ថ្ងៃអាទិត្យទី១៦ខែឧសភាឆ្នាំ២០២១​ វេលាម៉ោង៨:៣០​ នាទីព្រឹក​ លោកម៉ៅ​ ផល្លា​ ជាប្រធានក្រុមការងារយុវជនដើម្បីសន្តិភាពនឹងជាថ្នាក់ដឹកនាំអង្គភាពPL TV Hotnews បានដឹកនាំក្រុមការងារទាំងមូលនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត​ ស៊ាង​ ប៊ុនលាង​ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គបហាសេនាបតីតេជោ​ ហ៊ុន​ សែននឹងលោកជំទាវ​ ហ៊ុន​ ប៊ុនធឿន​ ទីប្រឹក្សាក្រសួងការបរទេសនឹងសហប្រត្តិបត្តិការអន្តរជាតិដើម្បីចែកជូនដល់កងកម្លាំងមួយចំនួនដែលឈរជើងការពារតំបន់បិតខ្ទប់​ ឃុំក្រាំងម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល
​ អំណោយដែលចែកជូននាពេលនោះរួមមាន:អង្គរមួយការ៉ុងតូច​ ឃិតមួយកញ្ចប់(មានទឹកត្រីបីដបទឹកស៉ីអ៉ីវបីដបមីម៉ាម៉ា៥កញ្ចប់​ ត្រីខបីកំប៉ុង)
​ ឆ្លៀតក្នុងឱកាសនោះដែរលោកតំណាងក្រុមប្រឹក្សាឃុំក៏បានថ្លែងអំនរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិត​ ស៊ាង​ ប៊ុនលាងនឹងលោកជំទាវ​ ហ៊ុន​ ប៊ុនធឿន​ ដែលបានផ្តល់ជូនដល់ក្រុមការងារពួកគាត់នាពេលនេះដែលពួកគាត់ធ្វើការដោយស្មគ្រចិត្តគ្មានទទួលបានប្រាក់ខែ​ ហើយក៏អរគុណដល់លោកម៉ៅ​ ផល្លាដែលបាននាំយកអំណោយទាំងអស់នេះមកប្រគល់ជូនពួកគាត់
​ លោកម៉ៅ​ផល្លា​ ក៏បានថ្លែងអំណរគុណនូវទឹកចិត្តប្រកបដោយសប្បុរស​ មេត្តាធម៍​ នឹងការស្រលាញ់ចេះចែករំលែករបស់ឯកឧត្តមបណ្ឌិត​ ស៊ាង​ ប៊ុនលាងនឹងលោកជំទាវ​ ហ៊ុន​ ប៊ុនធឿន​ ដែលបានចំណាយនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួនក្នុងការទិញនូវគ្រឿងឧបភោគបរិភោគដើម្បីផ្តល់ជូនអង្គភាពPL TV Hotnews សម្រាប់ចែកជូននាពេលនេះ​ ស្របពេលជាមួយគ្នានេះដែរលោកម៉ៅ​ ផល្លាក៏បានសំណូមពរដល់ពុកម៉ែបងប្អូនសូមចូលរួមរក្សាសន្តិភាពដែលយើងកំពុងតែមានដូចសព្វថ្ងៃនេះកុំជឿតាមការញុះញង់របស់ជនអគតិមួយក្តាប់តូច​ ហើយលោកក៏បានអំពាវនាវដល់ពុកម៉ែបងប្អូននាំគ្នាទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ​ ១៩​ ទាំងអស់គ្នានឹងបន្តអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ​ ៣ការពារ៣កុំ​ កុំបីខាន៕ #Cambodia #COVID19 #សូមអរគុណសន្តិភាព

Previous Post Next Post