គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត២គ្រឿងនិងម៉ូតូ១គ្រឿង បណ្តាលឱ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ នៅភ្នំពេញ (ថ្ងៃទី 11ខែឧសភា ឆ្នាំ 2021 ម៉ោង 3:16 pm)
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត២គ្រឿងនិងម៉ូតូ១គ្រឿង បណ្តាលឱ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ នៅភ្នំពេញ (ថ្ងៃទី 11ខែឧសភា ឆ្នាំ 2021 ម៉ោង 3:16 pm)

ភ្នំពេញ៖ នៅ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ6A ត្រង់ចំណុចស្ពានទី១១ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ កាន ថូយ ភេទប្រុស អាយុ
២៨ឆ្នាំ រស់នៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម ។

មុនពេលកើតហេតុ គេបានឃើញរថយន្តកូរ៉េមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-5390 និងឃើញរថយន្តដឹកដីមួយគ្រឿងទៀតមិនចាំស្លាកលេខនោះទេ ដែលរថយន្តទាំងពីរគ្រឿងនេះបើកបរតាម បណ្តោយផ្លូវជាតិលេខ6A ក្នុងទិសដៅពីត្បូងទៅជើងដោយប្រើល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ដោយរថយន្តទាំងពីរបើកបរខ្វះការប្រុងប្រយ័ត្ន បានបុកគ្នាពេញទំហឹង បណ្តាលឱ្យរថយន្តកូរ៉េបាក់ស៊ុមដែកខាងក្រោយ និងធ្លាក់ទំនិញទៅលើថ្នល់ត្រូវម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1IF-1173 បើកបរដោយបុរសម្នាក់ទន្ទឹមគ្នាជារថយន្តកូរ៉េបើកកិនពីលើទនិញនោះបណ្តាល ឱ្យដួលបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ចំណែកអ្នកបើករថយន្តកូរ៉េវិញបានគាបជាប់ក្នុងកាប៊ីនរថយន្តរងរបួសបាក់ជើងម្ខាង រីឯរថយន្តដឹងដីព្យាយាមបើករត់គេចខ្លួនតែត្រូវកម្លាំងសមត្ថកិច្ចឃាត់បានទាំងរថយន្ត ទាំងតៃកុង។

កម្លាំងនគរបាលចរាចរណ៍បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង និងស្ទួចរថយន្តយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ចំពោះសពជនរងគ្រោះ សមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

Previous Post Next Post