ទីតាំងបាល់ទះមួយកន្លែងត្រូវបានកម្លាំងជំនាញចុះប្រតិបត្តិការ ធ្វេីការអប់រំណែនាំ កិច្ចសន្យាការ
………………………………………………………
ខេត្តបាត់ដំបង៖ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក មៀន ឡាយ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង ឯកឧត្ដម ណុប ដារ៉ា អភិបាលរង នៃគណ:អភិបាលខេត្តបាត់ដំបងនៅថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ១១:០០ នាទី នៅចំណុចតារាងបាល់ទះ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំ កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាបសហការជាមួយកម្លាំងរដ្ឋបាលក្រុងបាត់ដំបង ដែលដឹកនាំដោយលោក លាង វាសនា អភិបាលរង នៃគណ:អភិបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ ធ្វេីការអប់រំណែនាំ ការប្រមូលផ្ដុំមនុស្សច្រេីន ដែលខុសពីការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីត ១៩ និង សេចក្ដីណែនាំលេខ ០០៣/២១ សណនរបស់រដ្ឋបាលខេត្តបាត់ដំបង ដល់ម្ចាស់ទីតាំង បេីកតារាងបាល់ទះ ។
បច្ចុប្បន្នម្ចាស់តារាងបាល់ទះខាងលើព្រមផ្អាកបណ្តោះអាសន្នតាមការណែនាំរបស់ក្រុមការងារ រដ្ឋបាលក្រុង ។










