តថ្លៃទូរស័ព្ទដៃគេគ្មានលុយទិញត្រូវម្ចាស់ហាងចោទប្រកាន់ថាជាចោរទៅវិញ.
ដើម្បីចោទប្រកាន់នរណាម្នាក់ថាជាចោរ ក៏ត្រូវមានភស្តុតាងដែរ។ គ្រប់ហាងទូរស័ព្ទសុទ្ធតែមានកាំមេរ៉ាសុវត្ថិភាព សូមបង្ហាញកាំមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីស្ត្រីម្នាក់នេះបានលួចយកទូរស័ព្ទ។
ប៉ុន្តែអ្វីដែលយើងបានឃើញក្នុងវីដេអូជាក់ស្តែង គ្រាន់តែឃើញនារីម្នាក់នេះដើរសួរថ្លៃទូរស័ព្ទនៅតាមហាង ហើយចូលហាងកើតហេតុ(នៅស្ទឹងមានជ័យ) ២ដង។ ក្រោយពីគេបង្ហោះវីដេអូនេះ ឃើញមានអ្នកមកចូលគាំទ្រមួយចំនួនចោទគាត់ថាជាចោរ ដោយមិនបានបង្ហាញភស្តុតាងរឹងមាំ។
តាមវីដេអូ បានបង្ហាញថា ស្ត្រីម្នាក់នេះ ត្រូវអ្នកលក់ព្រួតគ្នាជេរប្រមាថ បរិហារកេរ្តិ៍ គំរាមកំហែង បង្ខំឲ្យសុំទោស ដោយសារម្ចាស់ហាងនិងអ្នកលក់បានចាប់ឆែកកាបូបលុយរបស់គាត់ ហើយថាគាត់មកទិញទូរស័ព្ទគ្មានលុយមួយរៀល។
នេះជាករណីប្រមាថមើលងាយ បរិហារកេរ្តិ៍ហើយនិងការគំរាមកំហែង។
គ្រាន់តែគេទៅសួរតម្លៃទូរស័ព្ទគ្មានលុយ ត្រូវអ្នកលក់ព្រួតគ្នាជេរប្រមាថ បរិហារកេរ្តិ៍ គំរាមកំហែង បង្ខំឲ្យសុំទោស?
បើចង់ចោទគេថាចោរ ក៏ត្រូវមានភស្តុតាងជាក់ស្តែងដែរ!
សូមអំពាវនាវដល់សមត្ថកិច្ចស៊ើបអង្គេតឱ្យបានហ្មត់ចត់ទាក់ទងរឿងនេះ ដើម្បីឲ្យមានយុត្តិធម៌សម្រាប់ទាំងអស់គ្នា! បើជាចោរក៏ត្រូវកាត់ទោសចោរ តែបើគាត់មិនមែនចោរត្រូវកាត់ទោសអ្នកចោទនិងគំរាមកំហែងគាត់។សូមបងប្អូនជួយស៊ែរម្នាក់មួយដើម្បីរកយុត្តិធម៌ជូនប្អូនស្រីដែលជាជនរងគ្រោះ៕




