សេចក្តីបំភ្លឺព័ត៌មាន! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រ រស្មីម្ជុលពេជ្ររិទ្ធីជ័យ និងសៀមរាបថ្មី ដែលបានចុះផ្សាយ មានខ្លឹមសារថា ៖
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

សេចក្តីបំភ្លឺព័ត៌មាន! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រ រស្មីម្ជុលពេជ្ររិទ្ធីជ័យ និងសៀមរាបថ្មី ដែលបានចុះផ្សាយ មានខ្លឹមសារថា ៖


 







សេចក្តីបំភ្លឺព័ត៌មាន!
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រ រស្មីម្ជុលពេជ្ររិទ្ធីជ័យ និងសៀមរាបថ្មី ដែលបានចុះផ្សាយ មានខ្លឹមសារថា ៖ យ៉ាងម៉េចទេ!លោកវរសេនិយ៍ឯក សុីម ឃាង អធិការស្រុកកោះធំ រឿងក្មេងទំនើងមួយក្រុម មានទាំងដាវមានទាំងដំបងនិងមានមួកវាយគ្នាផ្អើលពេញក្នុងស្រុកកោះធំ បែរជាឱ្យជនបង្ករួចខ្លួនអស់អាលីង ! រីឯជនរងគ្រោ៖រងរបួសមានទាំងបាក់កដៃ ប្រេះឆ្អឹងនិងរងបួសស្រាល-ធ្ងន់ ដោយគ្មានដំណោះស្រាយ និងបានដាក់ពាក្យបណ្តឹងមកអធិការស្រុកកោះធំ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នាពេលកន្លងមក។ មកដល់ពេលនេះមិនទាន់មានដំណោះស្រាយនៅឡើយទេ ដោយភាគីម្ខាងទៀតត្រូវបាន សមត្ថកិច្ចដោះលែងរួចខ្លួនអស់។ តើលោកវរសេនិយ៍ឯក សុីម ឃាង អធិការស្រុកកោះធំ ដឹងឬមួយក៏ធ្វើមិនដឹង ? ឬមួយភាគីជនបង្កមានអំណាចមានលុយអាចបញ្ជាសមត្ថកិច្ចស្រុកកោះធំ បានកើតហេតុនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។

ក្រោយពេលទទួលបានព័ត៌មានខាងលើរួច ដោយអនុវត្តតាមបទបញ្ជាលោកឧត្តសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក សុីម ឃាង អធិការ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ បានដឹកនាំកម្លាំងជំនាញស្រុកកោះធំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិបាន ចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេតករណីខាងលើនេះ។
-យោងតាមការស្រាវជ្រាវស៊ើបអង្កេតទទួលបានលទ្ធផលដូចខាងក្រោម៖
+ករណីទី០១ 
-កើតហេតុនៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៩.០០នាទី មានក្រុមក្មេងទំនើងចំនួន០២ក្រុម ដែលជាសិស្សរៀននៅសាលាវិទ្យាល័យ ហ៊ុន សែន កោះធំ បានមានទំនាស់ពាក្យសម្តីជាមួយគ្នាទៅវិញទៅមករហូតបានធ្វើសកម្មភាពវាយតប់គ្នាទៅវិញទៅមកនៅក្នុងថ្នាក់រៀនទី៨A បង្កឡើងដោយក្រុមក្មេងទំនើងចំនួន០២ក្រុម។
+ក្រុមទី០១ មាន
១/ឈ្មោះ គន់ ស្រីរត្ន័ ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ 
-ជាសិស្សថ្នាក់ទី ៩( D) 
-ដោយឱ្យមិត្តភក្តិផ្សេងទៀតជាអ្នកថតវីដេអូទុកសម្រាប់បង្ហោះចែកចាយតាមសង្គម Facebook ។
+ក្រុមទី០២ មាន
១/ឈ្មោះ ថនសុវណ្ណ វរនាថ ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ 
-ជាសិស្សថ្នាក់ទី ៨ (A)
២/ឈ្មោះ សយ ផានិត ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តា។ 
-ជាសិស្សថ្នាក់ទី ៨ (A)
បានមានទំនាស់ពាក្យសម្តីជាមួយគ្នារហូតដល់វាយតប់គ្នាទៅវិញទៅមកនៅក្នុងបន្ទប់ថ្នាក់រៀនតែម្តង។
ក្រោយពេលកើតហេតុបានបន្តិចលោកគ្រូ អ្នកគ្រូប្រចាំថ្នាក់គាត់បានរាយការណ៍ទៅលោកនាយកសាលាវិទ្យាល័យ ហ៊ុន សែន កោះធំ ឱ្យកោះហៅក្រុមក្មេងទំនើងទាំង០២ក្រុមខាងលើនេះមកទីចាត់ការដើម្បីធ្វើកិច្ចសន្យាអប់រំណែនាំឱ្យពួកគាត់ទាំងសងខាងឱ្យបញ្ឈប់សកម្មភាពឈ្លោះប្រកែកវាយតប់ទៅវិញទៅមកនៅក្នុងសាលាទៀតដោយសារអ្នកទាំងពីរក្រុមសុទ្ធតែជាសិស្សរៀននៅក្នុងសាលាជាមួយគ្នានោះទេ។ បន្ទាប់ពីលោកនាយកធ្វើការអប់រំរួចលោកនាយកសាលាវិទ្យាល័យហ៊ុន សែនកោះធំ បានអនុញ្ញាតឱ្យក្រុមក្មេងទំនើងទាំង០២ក្រុមខាងលើនេះត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនដោយមិនបានផ្តល់ព័ត៌មាន និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលបានដឹងព័ត៌មាននោះទេ។
-លុះនៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៥:០០នាទី ក្រុមក្មេងទំនើង
+ក្រុមទី០១ មាន
១/ឈ្មោះ គន់ ស្រីរត្ន័ ភេទស្រី អាយុ១៥ឆ្នាំ ដែលមានទំនាស់ វាយតប់គ្នាទៅវិញទៅមកកាលពីព្រឹកនៅក្នុងសាលាវិទ្យាល័យហ៊ុន សែនកោះធំ បានដឹកនាំមិត្តភក្តិស្រីៗជាច្រើននាក់នាំគ្នាទៅលេងបាល់ទាត់នៅក្នុងតារាងបាល់ទាត់របស់សាលាអនុវិទ្យាល័យហ៊ុន សែន ពោធិបាន ស្ថិតនៅត្រើយខាងកើត ក្នុងភូមិព្រែកតាដុល ឃុំពោធិបាន ស្រុកកោះធំ។ នៅពេលកំពុងតែនាំគ្នាលេងទាត់បាល់ស្រាប់តែលេចមុខក្រុមក្មេងទំនើងមួយក្រុមផ្សេងទៀតដែលមានគ្នាចំនួន០៦នាក់។
+ក្រុមទី០២ មាន
១/ឈ្មោះ ជឿន ស្រីលក្ខ័ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ 
២/ឈ្មោះ វាសនា វួចខេង ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ 
៣/ឈ្មោះ គូលេន ស្រីពេជ្រ ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ 
៤/ឈ្មោះ ចាន់ថុល ចរិយា ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ
៥/ឈ្មោះ សុខឡេង រ៉ូហ្សា ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ 
៦/ឈ្មោះ ឆេង ភេទស្រី  អាយុ១៥ឆ្នាំ 
ជនជាតិខ្មែរ
-ក្រុមក្មេងទំនើងខាងលើនេះគឺជាសិស្សរៀន នៅសាលាវិទ្យាល័យ ហ៊ុន សែន សំពៅពូន ដែលមានទីលំនៅក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។ ដែលមិនធ្លាប់ស្គាល់គ្នាពីមុនមកផងនោះបានជិៈម៉ូតូ០៣គ្រឿងមកដល់បានឈប់ម៉ូតូហើយនិយាយសួរនាំគ្នាទៅវិញទៅមកបានបន្តិចក៏ស្រាប់តែឈ្លោះប្រកែកគ្នាជាខ្លាំងហើយបានស្ទុះរត់ចូលទៅដេញវាយតប់គ្នាទៅវិញទៅមកលើក្រុមក្មេងទំនើងដែលកំពុងតែនាំគ្នាលេងទាត់បាល់នៅក្នុងសាលាវិទ្យាល័យ ហ៊ុន សែន ពោធិបាន បណ្តាលឱ្យមានរបួសស្នាមត្រូវ ចំក្បាលដងខ្លួនហើយនិងដៃហើមជាំ។

ក្រោយមកត្រូវបានលោកនាយកសាលាវិទ្យាល័យហ៊ុន សែន ពោធិបាន គាត់បានឃាត់ខ្លួនក្រុមក្មេងទំនើងទាំង០២ក្រុមខាងលើនោះរួមទាំងមធ្យោបាយបញ្ជូនយកមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីឱ្យសមត្ថកិច្ចធ្វើការសាកសួរនាំអំពីរឿងហេតុដែលកើតឡើង។
+បន្ទាប់ពីសាកសួរបំភ្លឺក្រុមក្មេងទំនើងទាំង០២ក្រុមខាងលើនេះរួចហើយសមត្ថកិច្ចយើងបានរាយការណ៍ និងសុំគោលការណ៍តាមឋានានុក្រម ដើម្បីអនុវត្តនីតិវិធីទៅលើក្រុមក្មេងទំនើងទាំង០២ក្រុមខាងលើនេះ។ 

ដោយមានការចង្អុលបង្ហាញអនុញ្ញាតពីថ្នាក់ដឹកនាំខេត្ត សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង០២ក្រុមខាងលើនៅក្នុងអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីធ្វើកិច្ចសន្យាអប់រំនិងបានដាក់ទាន់កម្មឱ្យធ្វើអនាម័យបោសសំអាតទីធ្លានៅក្នុងបរិវេណអធិការរដ្ឋាននគរបាលស្រុកកោះធំ និងឱ្យអាណាព្យាបាលធ្វើលិខិតធានា និងឱ្យពួកគាត់ធ្វើការសុំទោសពីលោកឪពុក.ម្តាយ ដើម្បីឱ្យពួកគាត់មកធានាយកកូនៗគាត់ខាងលើនេះយកទៅអប់រំបន្តនៅលំនៅដ្ឋានវិញ។

+ដោយមានសមាសភាពចូលរួមពី
១/លោក អភិបាលរងស្រុកកោះធំ
២/លោក នាយកសាលា វិទ្យាល័យ កោះធំ
៣/លោក នាយកសាលាអនុវិទ្យាល័យពោធិបាន
៤/លោក នាយប៉ុស្តិ៍ព្រែកថ្មី,នាយប៉ុស្តិ៍សំពៅពូន
៥/លោក មេឃុំ /មេភូមិ
៦/ឪពុក.ម្តាយ ដែលជាអាណាព្យាបាលសិស្សទាំងសងខាងឱ្យគាត់បានចូលរួមដឹងឭនិងទទួលស្គាល់ពីទោសកំហុសរបស់កូនៗគាត់ដែលបានប្រព្រឹត្តអំពើហិង្សាដោយចេតនាទៅវិញទៅមក(បង្កឡើងដោយក្មេងទំនើង)។

-លុះក្រោយមកនៅថ្ងៃទី០២ ខែសីហាឆ្នាំ២០២៤ ស្រាប់តែឪពុក.ម្តាយ របស់ក្រុម ក្មេងទំនើងឈ្មោះ ថន សុវណ្ណវរនាថ ដែលមានទំនាស់ជាមួយគ្នាកាលពីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅក្នុងសាលារៀនវិទ្យាល័យ ហ៊ុន សែន កោះធំ គាត់បានទៅដាក់ពាក្យបណ្តឹងនៅខាងកងរាជអាវុធហត្ថស្រុកកោះធំ ដើម្បីឱ្យសមត្ថកិច្ចជួយរកយុត្តិធម៍ជូនកូនស្រីរបស់គាត់ឈ្មោះ ថន សុវណ្ណវរនាថ។
-រហូតនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ ក្រុមគ្រួសារឪពុក.ម្តាយ ក្រុមក្មេងទំនើងឈ្មោះ គន់ ស្រីរត្ន័ គាត់កើតទុក្ខពុំសុខចិត្តដោយសារឃើញភាគីម្ខាងទៀតបានទៅដាក់ពាក្យបណ្តឹងផ្តឹងកូនស្រីរបស់គាត់ឈ្មោះ គន់ ស្រីរត្ន័ ដូចនេះហើយទើបបានជាគាត់ជូនកូនស្រីរបស់គាត់ឱ្យមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីប្តឹងតបតទៅវិញ
សូមឱ្យសមត្ថកិច្ចនគរបាលយើងជួយរកយុត្តិធម៌ជូនកូនស្រីរបស់គាត់ផង។
-ក្រោយមកទៀតនៅថ្ងៃទី១៤ ខែសីហាឆ្នាំ២០២៤ ស្រាប់តែក្រុមគ្រួសារឪពុក.ម្តាយ របស់ក្រុមក្មេងទំនើងចំនួន០៤នាក់ខាងលើនេះគាត់បាននាំកូនៗរបស់គាត់មកដាក់ពាក្យបណ្តឹងប្តឹងបន្ថែមទៀតមានឈ្មោះដូចតទៅ:
១/ឈ្មោះ គន់ ស្រីរត្ន័ ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
២/ឈ្មោះវ៉េង ស្រីណុច ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាហុីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
៣/ឈ្មោះ ឃន ស្រីលីន ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
៤/ឈ្មោះ ជឺ ឆពណ៍ ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ដរ សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ខេត្តកណ្តាល។
-ពួកគាត់បានមកដាក់ពាក្យបណ្តឹងនៅអធិការរដ្ឋាននគរបាលស្រុកកោះធំ ដើម្បីឱ្យសមត្ថកិច្ចយើងរៀបចំកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

+ចំពោះករណីខាងលើនេះសមត្ថកិច្ចជំនាញស្រុកកោះធំ បាននិងកំពុងរៀបចំឯកសារកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

អាស្រ័យហេតុនេះសូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប!!
Previous Post Next Post