លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្របានចូលរួមកិច្ចប្រជុំគណៈកម្មាធិការគណបក្សខេត្ត បូកសរុបលទ្ធផលការងារគណបក្សខែសីហា ឆ្នាំ២០២៤ និងទិសដៅភារកិច្ចបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល និងឯកឧត្តម នូ សាខន សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធាន គណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ស្ថិតនៅសាលប្រជុំរំដួលទីស្នាក់ការគណបក្សខេត្តកណ្តាល ៕
ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤
#ខេត្តកណ្តាល
#ក្រុងអរិយក្សត្រ







