ស្រុកជើងព្រៃ នៅព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ បាននាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់គ្រួសារមានកូនភ្លោះ៣នាក់ នៅភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ដោយអំណោយរួមមានដូចខាងក្រោម៖
១-អង្ករ៥០គីឡូ
២-ទឹកដោះគោ២កេះធំ
៣-ក្រម៉ា២ សារ៉ុង២
៤-ស្កសរ៥គីឡូ
៥-ថវិកាចំនួន ៥លានរៀល ក្នុងនោះដែលសម្តេចទាំង២ បានចូលបច្ច័យបុណ្យសព ចំនួន ២០លានរៀល។
👉ដោយឡែកសម្តេចបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី បានចូលបច្ច័យបុណ្យសពចំនួន ២០លានរៀល,ឯកឧត្តមអភិបាលខេត្តកំពង់ចាម ២លានរៀល,រដ្ឋបាលស្រុកជើងព្រៃ ២០ម៉ឺនរៀល។ សរុបថវិកាដែលទទួលបានចំនួន ៤៧,២០០,០០០រៀល។
✍សូមបញ្ជាក់ថាៈកម្មការីនីរោងចក្រខាលីនតុន ឈ្មោះ សូ សាវ៉ាន អាយុ៤០ឆ្នាំ រស់នៅភូមិសង្កែ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានសម្រាល(វះកាត់) កូនភ្លោះប្រុស៣នាក់ នៅមន្ទីរពេទ្យកាល់មែ៉ត ប៉ុន្តែជាអកុសលក្រោយពីសម្រាលកូនរួច ម្តាយក៏បានទទួលមរណភាព និងតាមការបញ្ជាក់របស់លោកគ្រូពេទ្យ គឺស្លាប់ដោយជំងឺបេះដូង











