អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដំបងឬស្សីវាយបណ្តាលអោយរបួស)
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដំបងឬស្សីវាយបណ្តាលអោយរបួស)







 អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដំបងឬស្សីវាយបណ្តាលអោយរបួស)


👤ជនសង្ស័យ :
១-ឈ្មោះ លាង ប៉ាវ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ២០០ ផ្លូវលំ​ ភូមិ​ភ្នាត សង្កាត់​ស្ទឹងមានជ័យ​ទី២ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។

👤ជនរងគ្រោះ​ :
១-ឈ្មោះ​ ប៉ោ ជួរ ភេទប្រុស អាយុ ៧០ឆ្នាំ ស្នាក់នៅផ្ទះលេខ២៤៩ ផ្លូវលំ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ​មានជ័យ​  រាជធានី​ភ្នំពេញ​ ។

🔊ហេតុការណ៍ :
     កាលពីវេលាម៉ោង ១៧:៣០នាទី  ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចមុខផ្ទះលេខ២៤៩ ផ្លូវលំ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ជនសង្ស័យឈ្មោះ លាង ប៉ាវ បានឈរមើលបងថ្លៃឈ្មោះ មិត្ត សំណាង ភេទស្រី អាយុ ២៣ឆ្នាំ ឈ្លោះគ្នានិងរុញក្បាលឈ្មោះ គិរី ភេទស្រី(ត្រូវបងថ្លៃដូចគ្នាតែមិនសូវគ្រប់) ពេលនោះជនរងគ្រោះឈ្មោះ ប៉ោ ជួរ ស្នាក់នៅចំណុចកើតហេតុខាងលើបាននិយាយប្រាប់ថាកុំឈ្លោះគ្នានៅមុខផ្ទះគាត់ ស្រាប់តែជនសង្ស័យឈ្មោះ លាង ប៉ាវ បានស្រែកទៅកាន់ជនរងគ្រោះឈ្មោះ ប៉ោ ជួរ ថាស្អីហាទៅវិញទៅមក ខណៈនោះជនសង្ស័យរត់ទៅយកឆ្នូកចូកសំរាមទៅវាយឈ្មោះ ប៉ោ ជួរដល់មុខផ្ទះហើយក៍ដួលលើដីរួចឈ្មោះ ប៉ោ ជួរ បានយកដំបងឬស្សីប្រហែលមួយម៉ែត្រមកវាយឈ្មោះ លាង សុខប៉ាវ តែមិនត្រូវ ក៏ឈ្មោះ លាង សុខប៉ាវ ក្រោកពីដីទៅជាន់ខ្លួន និងដៃទាញដំបងឬស្សីពីដៃឈ្មោះ ប៉ោ ជួរ រួចវាយឈ្មោះ ប៉ោ ជួរបណ្តាលអោយរបួស បាក់ដៃខាងឆ្វេង រហែកប្រអប់ដៃខាងស្តាំហូរឈាម និងរបួសក្បាល​ រួចសាច់ញ្ញាតិជនរងគ្រោះ​ក៏បញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យរុស្សី​ ។ លុះដល់វេលាម៉ោង០៧​ និង​ ៣០នាទី​ ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០២៣​ សមត្ថកិច្ចឃាត់បានជនសង្ស័យឈ្មោះ លាង​ សុខប៉ាវ​ ធ្វើការសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២តែម្តង ។ ក្រោយកើតហេតុជនសង្ស័យបានយកដំបងឬស្សីនោះបោះចោលរកមិនឃើញ ។

-បច្ចុប្បន្នជនសង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕
Previous Post Next Post