ក្រុមក្មេងទំនើងដេញវាយគ្នា នៅសង្កាត់បឹងទំពន់ទី១ខណ្ឌមានជ័យ ត្រូវបានកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនបានចំនួន០៤នាក់...
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ក្រុមក្មេងទំនើងដេញវាយគ្នា នៅសង្កាត់បឹងទំពន់ទី១ខណ្ឌមានជ័យ ត្រូវបានកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនបានចំនួន០៤នាក់...







 ក្រុមក្មេងទំនើងដេញវាយគ្នា នៅសង្កាត់បឹងទំពន់ទី១ខណ្ឌមានជ័យ ត្រូវបានកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនបានចំនួន០៤នាក់...

ភ្នំពេញ÷ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៨:០០នាទី សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវរហូតឃាត់បានជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ប្រើកាំបិតប៉័ងតោ,ដុំថ្ម កាប់ និងវាយ នៅចំណុចផ្លូវ១២បេតេ ក្រុម៤ ភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៦:១០នាទី។

ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ១-ឈ្មោះ សែម ពន្លឺ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិកំបូលមាស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរសិស្ស។

២-ឈ្មោះ ផុន សឹង ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស។

៣-ឈ្មោះ សំអាង រក្សា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស។

៤-ឈ្មោះ រឿង ផាណា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ៣១BTភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស។

វត្ថុតាងដកហូត៖ ម៉ូតូ ចំនួន០២ គ្រឿង ម៉ាកScoopy ពណ៌ក្រហម ឆ្នាំ២០២២ ផ្លាកលេខភ្នំពេញ១JF-៨៨៦១, ម៉ាកសេ១១០ ពណ៌ខ្មៅ ឆ្នាំ២០១២ ផ្លាកលេខភ្នំពេញ១IN-២៦១៤។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Previous Post Next Post