លបគាស់ផ្ទះអ្នកភូមិប៉ងចូលលួចយក​ទ្រព្យសម្បត្តិ​ តែទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួនបានយកមកផ្តន្ទាទោសតាមច្បាប់៖ --------
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

លបគាស់ផ្ទះអ្នកភូមិប៉ងចូលលួចយក​ទ្រព្យសម្បត្តិ​ តែទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួនបានយកមកផ្តន្ទាទោសតាមច្បាប់៖ --------



 លបគាស់ផ្ទះអ្នកភូមិប៉ងចូលលួចយក​ទ្រព្យសម្បត្តិ​ តែទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួនបានយកមកផ្តន្ទាទោសតាមច្បាប់៖

--------

កាលពីយប់ថ្ងៃទី០១ខែកញ្ញាឆ្នាំ២០​២​៣ វេលាម៉ោង​០៥និង០០នាទីទៀបភ្លឺ ឈា​ន​ចូលថ្ងៃទី០២ខែកញ្ញាឆ្នាំ២០​២៣​ស្ថិតនៅចំណុចក្រមទី០៦ ភូមិដូង ឃុំឈេី​ទាល ស្រុកបាណន់​ ខេត្តបាត់​ដំបង​ក្នុងលំនៅរបស់ម្ចាស់ឈ្មោះ​ រ៉េត​ សៅ​ដា​ ភេទស្រី​ អាយុ៣១ឆ្នាំ​ ទីលំ​នៅក្នុងមូលដ្ឋានខាងលេី​ ជនសង័្ស​យ​បានធ្វេីសកម្មភា​ពគាស់ទម្លុះ​ទម្លា​យ​បម្រុងចូលលួចយកទ្រព្យស​ម្បត្តិនៅក្នុងនោះ។  ខណៈកំពុងធ្វេីសកម្ម​ភាព​នេះក៏ត្រូវបានសាច់ញាតិក្រុមគ្រួ​សារ​ ខាងលេីដឹងទាន់ក៏ស្រែកឆោ​ឡោ​ ឡេីង​ ហេីយជនសង័្សយបានគេចខ្លួនពីកន្លែងកេីតហេតុ។ 

ជនរងគ្រោះបា​នផ្តល់ព័ត៌មានជាបន្ទាន់​ មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍និងនគរបាលស្រុក​ ហេីយ​ដោយអនុវត្តជាប់ជាប្រចាំនូវនុសាសន៍ដឹកនាំរបស់លោកឧត្តមសេ​នី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរ​បាល​ ព្រហ្មទ័ណ្ឌ​ លោកវរសេនី​យ៍​ទោ​ សំ​ វីរៈ​ អធិការនគរ​បាល​ស្រុក​បាណន់​បានដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈេីទាលធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញានិងឈា​នទៅឃាត់ខ្លួនជនសង័្សយឈ្មោះលី​ ប៊ុនថេន​ ហៅ​ ង៉ា ភេទប្រុស​ អាយុ​២៩ឆ្នាំមា​ន​ទីលំនៅភូមិស្តៅ​ ឃុំស្តៅ​ ស្រុករតនមណ្ឌ​ល​ ខេត្តបាត់ដំបង​ និងដកហូតបាន៖

- ម៉ូតូម៉ាកHONDA Dream ពណ៌ខ្មៅ​ គ្មានស្លាកលេខ​ ០១គ្រឿង(ម៉ូតូចាស់)

-រ៉ឺម៉ករទេះដែកចំនួន០១គ្រឿង

-កាំបិតខ្វែវចំនួន០១

-កូនកន្ត្រៃចំនួន០១

នៅចំពោះមុខសមត្ថកិច្ចជនសង័្សយ​បានឆ្លេីយសារភាពថាគេបាន​ប្រេីប្រា​ស់​កាំបិតខ្វែវធ្វេីសកម្មភាពគាស់កញ្ចក់ផ្ទះជនងគ្រោះខាងលេី​ បំណងចូលលួចយកទ្រព្យសម្បត្តិ​ តែមិនទាន់លួចបានផងត្រូវបានគេដឹងក៏​ស្រែកឆោឡោ​ ហេីយក៏គេចខ្លួន​ តែទីបំផុតត្រូវសមត្ថកិច្ចឃាត់​ ខ្លួនបាន។ 

ពេលនេះននគរបាលស្រុកបាណន់​ ​បានរៀបចំក​សាងសំណុំរឿង​ ដេីម្បីបញ្ជូនមកផែនជំនាញអនុវត្តតាមនីតិវិធី​ ច្បាប់៕(រូបភាពនគរបាលស្រុកបាណន់)​By kosal!

Previous Post Next Post