កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ដែលបានលួចអាគុយពីរថយន្តរបស់ប្រជាពលរដ្ឋនៅពេលយប់
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ដែលបានលួចអាគុយពីរថយន្តរបស់ប្រជាពលរដ្ឋនៅពេលយប់

ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣​ ឃាត់​ខ្លួន​ជនសង្ស័យ៣នាក់ដែលលួចអាគុយពីរថយន្តប្រជាពលរដ្ឋ

ភ្នំពេញ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ដែលបានលួចអាគុយពីរថយន្តរបស់ប្រជាពលរដ្ឋនៅពេលយប់ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីវេលាម៉ោង ៩និង ៥០ នាទីព្រឹកថ្ងៃទី១៣ ខែឧសភាឆ្នាំ ២០២៣ នៅតាមផ្លូវលំភូមិទ្រា ៤ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១​ ឈ្មោះឈុយ​ អឿន​ អាយុ ២៩ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដ​ ទីពីរឈ្មោះចាប់សារ៉េត​ អាយុ៣២ ឆ្នាំមុខរបរនិងទីលំនៅមិនពិតប្រាកដ​ ទី៣​ ស្អាត​ ផល្លា អាយុ 39 ឆ្នាំមុខរបរនិងទីលំនៅមិនពិតប្រាកដ។ជនសង្ស័យទាំងបីនាក់មានទុក្ខសារធាតុញៀននៅនឹងខ្លួន។

រីឯជនរងគ្រោះមានឈ្មោះលីវ៉ាន់នីអាយុ ៤៣ឆ្នាំមុខរបរលក់ដូរស្នាក់នៅផ្ទះជួលក្រុម៣​ ភូមិទ្រា៤​ សង្កាត់ស្ទឹងមានជ័យទី ៣​ ខណ្ឌមានជ័យ។

បើតាមសម្ដីពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានបើករថយន្តម៉ាក​ ពណ៌សពាក់ស្លាកលេខភ្នំពេញ​ 3G- 0496 យកមកចតនៅមុខបន្ទប់ជួលកន្លែងកើតហេតុខាងលើនិងបានចូលទៅដេកនៅក្នុងបន្ទប់ដូចសព្វដង រហូតដល់ម៉ោង ១០និង ១៥នាទីយប់ទើបជនរងគ្រោះបានដឹងថាមានជនសង្ស័យបានមកលួចអាគុយពីរថយន្តរបស់គាត់ពេលនោះគាត់ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣​ ដើម្បីឲ្យកម្លាំងសមត្ថកិច្ចជួយស្រាវជ្រាវរកចាប់ជនសង្ស័យ។

លុះដល់ព្រឹកថ្ងៃទី ១៣ខែឧសភាឆ្នាំ ២០២៣​ វេលាម៉ោង ៩ និង ៥០នាទីព្រឹកកម្លាំងសមត្ថកិច្ចក៏បានឃើញជនសង្ស័យទាំង៣នាក់ដេីរតាមផ្លូវលំភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យទី៣ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំងបីនាក់យកមកធ្វើការសាកសួងនាំនៅប៉ុស្តិ៍គរបាលស្ទឹងមានជ័យទី៣។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថាពួកគេពិតជាបានលួចដោះអាគុយពីរថយន្តរបស់ប្រជាពលរដ្ឋពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុននគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្ត។

Previous Post Next Post