លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាលបានដឹកនាំក្រុមការងារ:!
ផ្ទះសង្ក័សីមួយខ្នង (ផ្ទះទី៧) ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋទីទ័លក្រគ្មានទីពឹង ស្ថិតក្នុងឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល បានប្រគល់ផ្ទះស័ង្កសីមួយខ្នង ជូនប្រជាពលរដ្ឋទីទ័លក្រគ្មានទីពឹង និងចុះសួរសុខទុក្ខ និងចែកអំណោយនៃក្តីស្រឡាញ់ជូនដល់ចាស់ជរា ជនពិកា និងជនងាយរងគ្រោះចំនួន១០គ្រួសារផងដែរ។
គួរបញ្ជាក់ថា ថវិកា និងសម្ភារៈដែលប្រមូលបានពីសប្បុរសជននានា តាមរយៈលោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក ដោយបានដឹកនាំ និងបានយកមកធ្វើផ្ទះ និងចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្មានទីពឹង ជនពិការ និងជនងាយរងគ្រោះជាក់ស្តែង ដែលត្រូវបានពិនិត្យមើល និងវាយតម្លៃពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ។
ឆ្លៀតឱកាសនេះ សូមថ្លែងអំណរគុណ និងសូមជូនពរដល់សប្បុរសជនទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួន ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។





















