កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំវីដេអូ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរង ទទួលការងារផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន បានអញ្ជើញដឹកនាំ លោកមេបញ្ជាការរង លោកនាយសេនាធិការ លោកនាយសេនាធិការរង លោកប្រធានមន្ទីរ នាយការិយាល័យ ដែលមានភារកិច្ចពាក់ព័ន្ធ សរុបចំនួន ២១នាក់ ចូលរួមប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ តាមរយៈ Video Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
១/.ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣(ថ្ងៃទី១៣-១៦មេសា ២០២៣) ខេត្តសៀមរាប។
២/.ការចល័តកម្លាំងយោធិននៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ពីបញ្ជាការដ្ឋានអ.ហរាជធានី-ខេត្ត ទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនអ.ហភ្នំជុំសែនរីករាយ។
៣/.ការរៀបចំកងវរសេនាតូចសិក្សា ដើម្បីគ្រប់គ្រងសិក្ខាកាម។
៤/.ការត្រៀមរៀបចំបើកវគ្គបណ្ដុះបណ្ដាលពលទាហាននៃកងរាជអាវុធហត្ថ ។








