លោកស្នងការនគរបាលខេត្តព្រៃវែង ឡើងធ្វើបទបង្ហាញស្ដីពីផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ បុណ្យ "ឆ្នាំថ្មីព្រៃវែង"
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

លោកស្នងការនគរបាលខេត្តព្រៃវែង ឡើងធ្វើបទបង្ហាញស្ដីពីផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ បុណ្យ "ឆ្នាំថ្មីព្រៃវែង"

លោកស្នងការនគរបាលខេត្តព្រៃវែង ឡើងធ្វើបទបង្ហាញស្ដីពីផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ បុណ្យ “ឆ្នាំថ្មីព្រៃវែង”

ព្រៃវែង៖ នៅរសៀលថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៣ នេះ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង ។

កិច្ចប្រជុំខាងលើនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រី អភិបាលរងខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើង ដោយផ្ដោតទៅលើផែនការកាពារ ត្រៀមសម្រាប់ព្រឹត្តិការណ៍ “ឆ្នាំថ្មីព្រៃវែង” ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ៕

Previous Post Next Post