{លិខិតសុំទោស}}ខ្ញុំបាទឈ្មោះ ទិត្យ សេងហាក់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ រកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ តួនាទីជាចាងហ្វាងអង្គភាពសារព័ត៌មាន SH NEWS
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

{លិខិតសុំទោស}}ខ្ញុំបាទឈ្មោះ ទិត្យ សេងហាក់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ រកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ តួនាទីជាចាងហ្វាងអង្គភាពសារព័ត៌មាន SH NEWS

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

{{លិខិតសុំទោស}}ខ្ញុំបាទឈ្មោះ ទិត្យ សេងហាក់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ រកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ តួនាទីជាចាងហ្វាងអង្គភាពសារព័ត៌មាន SH NEWS។

សូមគោរពចូលមក
លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ជាទីគោរព!!
កម្មវត្ថុ: សូមធ្វើការ សុំទោសចំពោះលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងដែលខ្ញុំបាទបានចុះផ្សាយព័ត៌មានមិនទាន់បានគ្រប់ជ្រុយជ្រោយធ្វើអោយប៉ះពាល់ដល់កិត្តិយសនិងភាពស្អាតស្អំ របស់លោកឧត្តមសេនីយ៍ទោ ។

មូលហេតុ: ដោយខ្ញុំបាទមិនទាន់បានទទួលព័ត៌មាន គ្រប់ជ្រុយជ្រោយ រូបខ្ញុំបាទបានចុះផ្សាយព័ត៌មាននៅលើគេហទំព័រនិងផេកផ្លូវការរបស់អង្គភាពសារព័ត៌មាន SH NEWS ដែលមានចំណងជើងថា“បទល្មើសនេសាទនៅក្នុងខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋដាក់ការសង្ស័យថាជាឆ្នាំងបាយលោកខូវ លី”ដែលព័ត៌មាននេះមិនមានប្រភពច្បាស់លាស់និងគ្រប់ជ្រុងជ្រោយនៅឡើយ ។

អាស្រ័យហេតុនេះខ្ញុំបាទ សូមធ្វើការសូមអភ័យទោសដល់លោកឧត្តមសេនីយ៍ទោ ខូវ លី
និងសាធារណៈជនផងដែរ ដោយសន្យាថានិងផ្សាយព័ត៌មានដែលច្បាស់ពិតប្រាកដ គ្រប់ជ្រុងជ្រោយនិងមិនធ្វើប៉ះពាល់ដល់លោកឧត្តមសេនីយ៍ទោ ទៀតទេ។
សូម លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ទទួលនូវការគោរពអំពីខ្ញុំបាទដោយក្តីអនុគ្រោះ។
ថ្ងៃពុធ៨កើតខែចេត្រ ឆ្នាំខាល ចត្វាស័កពស ២៥៦៦
រាជធានីភ្នំពេញថ្ងៃទី២៩ខែមីនាឆ្នាំ២០២៣

Previous Post Next Post