លិខិតសុំទោស ខ្ញុំបាទឈ្មោះ ទិត្យ សេងហាក់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ រកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ តួនាទីជាចាងហ្វាងអង្គភាពសារព័ត៌មាន SH NEWS
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

លិខិតសុំទោស ខ្ញុំបាទឈ្មោះ ទិត្យ សេងហាក់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ រកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ តួនាទីជាចាងហ្វាងអង្គភាពសារព័ត៌មាន SH NEWS

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
លិខិតសុំទោស
ខ្ញុំបាទឈ្មោះ ទិត្យ សេងហាក់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ រកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ តួនាទីជាចាងហ្វាងអង្គភាពសារព័ត៌មាន SH NEWS។
សូមគោរពចូលមក
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ជាទីគោរព!!
កម្មវត្ថុ: សូមធ្វើការ សុំទោសចំពោះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលដែលខ្ញុំបាទបានចុះផ្សាយព័ត៌មានមិនទាន់បានគ្រប់ជ្រុយជ្រោយធ្វើអោយប៉ះពាល់ដល់កិត្តិយសនិងភាពស្អាតស្អំ របស់លោកឧត្តមសេនីយ៍ទោ ។

មូលហេតុ: ដោយខ្ញុំបាទមិនទាន់បានទទួលព័ត៌មាន គ្រប់ជ្រុយជ្រោយ ដោយកាលពីប្រហែល២ខែមុន រូបខ្ញុំបាទបានចុះផ្សាយព័ត៌មាននៅលើគេហទំព័រនិងផេកផ្លូវការរបស់អង្គភាពសារព័ត៌មាន SH NEWS ដែលមានចំណងជើងថា“ល្បែងអនឡាញនៅក្នុងខេត្តកណ្តាល ប្រជាពលរដ្ឋដាក់ការសង្ស័យថាជាឆ្នាំងបាយរបស់លោក ដែលព័ត៌មាននេះមិនមានប្រភពច្បាស់លាស់និងគ្រប់ជ្រុងជ្រោយនៅឡើយ ។

អាស្រ័យហេតុនេះខ្ញុំបាទ សូមធ្វើការសូមអភ័យទោសដល់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត
និងសាធារណៈជនផងដែរ ដោយសន្យាថានិងផ្សាយព័ត៌មានដែលច្បាស់ពិតប្រាកដ គ្រប់ជ្រុងជ្រោយនិងមិនធ្វើប៉ះពាល់ដល់លោកឧត្តមសេនីយ៍ទោ ទៀតទេ។
សូម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ទទួលនូវការគោរពអំពីខ្ញុំបាទដោយក្តីអនុគ្រោះ។
ថ្ងៃពុធ៨កើតខែចេត្រ ឆ្នាំខាល ចត្វាស័កពស ២៥៦៦
រាជធានីភ្នំពេញថ្ងៃទី២៩ខែមីនាឆ្នាំ២០២៣

Previous Post Next Post