អេស្កាពីរគ្រឿង កំពុងជីកកាយដីឥដ្ឋតាមដងស្ទឹងជីក្រែង ដើម្បីយកទៅលក់ ខណៈមន្ត្រីពាក់ព័ន្ធហាក់ដេកចាំយកលុយ
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

អេស្កាពីរគ្រឿង កំពុងជីកកាយដីឥដ្ឋតាមដងស្ទឹងជីក្រែង ដើម្បីយកទៅលក់ ខណៈមន្ត្រីពាក់ព័ន្ធហាក់ដេកចាំយកលុយ

អេស្កាពីរគ្រឿង កំពុងជីកកាយដីឥដ្ឋតាមដងស្ទឹងជីក្រែង ដើម្បីយកទៅលក់ ខណៈមន្ត្រីពាក់ព័ន្ធហាក់ដេកចាំយកលុយ

សៀមរាប៖ បើតាមប្រភពពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋាបបានបង្ហើបប្រាប់អ្នកសារព័ត៌មានថា អេស្កាជាច្រើនគ្រឿងបានធ្វើអាជីវកម្មជីកកកាយរុករករ៉ែដីឥដ្ឋតាមដីចំណីស្ទឹងតាមដងស្ទឹងជីក្រែង ពេលខ្លះក៏មានការឈ្លោះប្រកែកគ្នាដោយសាការជីកកាយដីប៉ះពាល់ដល់កន្លែងឈាវប្បនស្ថាន(កន្លែងកប់ខ្មោច) ប៉ុន្តែនៅពេលដែលអ្នកសារព័ត៌មានសួរនាំបែជាពួកគាត់និយាយថា មិនហ៊ានប្រាប់ទេពួកគាត់ថាបើចង់ដឹងពិតអោយទៅមើលភូមិរកា ខ្លួនឯងទៅ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ អ្នកសារព័ត៌មានបានចុះទៅយកព័ត៌មានតាមសេចក្ដីផ្ដល់ព័ត៌របស់ប្រជាពលរដ្ឋនៅភូមិរកា ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប បានឃើញអេស្កាចំនួន ២គ្រឿង កំពុងធ្វើសកម្មភាពជីកកកាយដីចំណីស្ទឹងដែលជាដីរដ្ឋមែន។
បើតាមសម្ដីបុរសម្នាក់ឈ្មោះ ចិន បាននិយាយថា ខ្លួនបច្ចុប្បន្នរស់នៅភូមិរកា ឃុំពង្រក្រោម ស្រុកជីក្រែង គឺជាម្ចាស់អេស្កាមួយគ្រឿង និងបងប្រុសរបស់គាត់រស់នៅភូមិឃុំជាមួយគ្នាក៏មានអេស្កាមួយគ្រឿងដែល។ ចំពោះការជីកកកាយដីចំណីស្ទឹងនេះ មានផលប្រយោជន៍ ២តំណាក់កាល ដោយទី១.ដីសើលើជីកដឹកយកទៅលក់អោយប្រជាពលរដ្ឋចាក់តាមគេហដ្ឋាន និងទី២.ដីជាន់ក្រោមជាដីរ៉ែឥដ្ឋ ត្រូវជីកដឹកយកទៅលក់អោយសិប្បកម្មឡឥដ្ឋនានាក្នុងស្រុកជីក្រែង។
ប្រភពដដែលបន្តថា ចំពោះរណ្ដៅតូច ឬធំ រាក់ ឬជ្រៅ អាស្រ័យទៅលើរ៉ែដីឥដ្ឋមានតិច ឬច្រើននៅរាក់ ឬក៏នៅជ្រៅ។ នៅពេលដែលសួរថាចុះចំពោះផ្លូវច្បាប់ការធ្វើអាជីវកម្មលើដីចំណីស្ទឹងដែលជាសម្បត្តិរដ្ឋដើម្បីប្រយោជន៍ផ្ទាល់ខ្នួនគិតយ៉ាងណាវិញ? លោកចិន ថាគាត់មានសិល្បៈចែករំលែកហើយ ប៉ុន្តែមិនបានប្រាប់ថាចែករំលែកទៅខាងណាខ្លះនោះទេ។
ពាក់ព័ន្ធនឹងករណីខាងលើនេះអ្នកសារព័ត៌មាន បានទូរស័ព្ទទៅលោក ខឹម សំអែល អនុប្រធានការិយាល័យបរិស្ថានកសិកម្មស្រុកជីក្រែង ដើម្បីសាកសួរ ប៉ុន្តែលោក ខឹម សំអែល បែរជាឲ្យសួរទៅលោក ម៉ូវ ជា អភិបាលរងស្រុកជីក្រែង ទទួលបន្ទុកកិច្ចការនេះ។
បន្ទាប់មកអ្នកសារព័ត៌ បានដាក់សំនួរ និងរូបភាពមួយចំនួនបញ្ជូនទៅអោយលោក ម៉ូវ ជា តាមប្រព័ន្ធតេលេក្រាម ដោយលោកបានចូលមើលហើយ តែពុំមានការឆ្លើយតប។ អោយអង្គភាពយើងរងចាំទទួលរាល់ការបកស្រាយជុំវិញករណីនេះ ពីអ្នកពាក់ព័ន្ធផងដែរ៕

Previous Post Next Post