សម្តេចតេជោ៖ ស្នើឱ្យមន្ត្រីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ កុំយកអ្នកសារព័ត៌មាន ជាសត្រូវ
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

សម្តេចតេជោ៖ ស្នើឱ្យមន្ត្រីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ កុំយកអ្នកសារព័ត៌មាន ជាសត្រូវ

សម្តេចតេជោ៖ ស្នើឱ្យមន្ត្រីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ កុំយកអ្នកសារព័ត៌មាន ជាសត្រូវ

រាជធានីភ្នំពេញ៖ សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យមន្ត្រីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិកុំយកអ្នកសារព័ត៌មានជាសត្រូវ និងត្រូវតែធ្វើការសហការជាមួយអ្នកសារព័ត៌មាន។

ការស្នើរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនេះ ក្នុងជំនួបលើកទី៥ ជាមួយអ្នកសារព័ត៌មាន នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកសារព័ត៌មានបានជួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសផងដែរ។សម្តេចបានបញ្ជាក់ថា៖«ខ្ញុំសូមសម្តែងការសារទនិងអរគុណដល់អ្នកសារព័ត៌មានក្នុងនោះរឿងវិទ្យុ និងទូរទស្សន៍ជារឿងមួយ ។

ក៏ប៉ុន្តែបណ្តាអនឡាញក៏បានជួយច្រើនផងដែរ។ ខ្ញុំតែងតែបញ្ជូនព័ត៌មានតាមបណ្តាញអនឡាញនេះទៅដល់ខេត្តណាដែលមានបញ្ហាឱ្យពិនិត្យតែម្តង» ។

Previous Post Next Post