អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជិត ៥០០០នាក់ បានមកធ្វើតេស្តរហ័សជំងឺកូវីដ-១៩ ដើម្បីត្រៀមជួបជុំរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជិត ៥០០០នាក់ បានមកធ្វើតេស្តរហ័សជំងឺកូវីដ-១៩ ដើម្បីត្រៀមជួបជុំរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖នាព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣នេះ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជិត ៥០០០នាក់ បានមកធ្វើតេស្តរហ័សជំងឺកូវីដ-១៩ ដើម្បីត្រៀមជួបជុំរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៣ស្អែកនេះបន្ទាប់ពីអាក់ខានអស់រយៈពេលពេល២ ឆ្នាំមកហើយ ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។

សូមជម្រាបថា ជំនួបរវាងសម្តេចតេជោនាយករដ្ឋមន្រ្តីនិងអ្នកសារព័ត៌មាន គឺមានសារសំខាន់ណាស់ ដើម្បីជំរុញការលើកកម្ពស់វិស័យព័ត៌មានឱ្យកាន់តែរីកចម្រើនតាមរយៈការបង្កើនទំនាក់ ទំនងរវាង អ្នកសារព័ត៌មាននិងអ្នកនាំពាក្យមកពីគ្រប់ក្រសួង ស្ថាប័ន អភិបាលរាជធានី ខេត្ដ អ្នកនាំពាក្យរាជធានី ខេត្ដ និងអ្នកនាំពាក្យតាមមន្ទីររាជធានី ខេត្ដ

ដែលអាចធ្វើការផ្ទៀងផ្ទាត់ ឬពិភាក្សាពាក់ព័ន្ធនឹងវិស័យព័ត៌មាន ដើម្បីធ្វើឱ្យព័ត៌មានកាន់តែមានភាពសុក្រឹត្យ ព័ត៌មានពិត និងជាព័ត៌មានផ្ដល់ប្រយោជន៍ដល់សង្គម៕

Previous Post Next Post