នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីអំពីសេចក្តីសម្រេច
ការបង្កើតក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងសេចក្តីសម្រេចការបង្កើតក្រុមការងារតាមដាន និងផ្សព្វផ្សាយព័ត៌មានចរាចរណ៍ផ្លូវគោក
ដោយមានការចូលរួមពីក្រុមការងារពាក់ព័ន្ធ រួមមាន លោកអនុផែនការងារ លោកនាយ-នាយរងការិយាល័យ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕








