ក្រុមហ៊ុនសន្តិសុខ{{R.S.ឯ.ក}}មិនបើកប្រាក់ខែឱ្យបុគ្គលិកចំនួន 3 នាក់ទេ
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ក្រុមហ៊ុនសន្តិសុខ{{R.S.ឯ.ក}}មិនបើកប្រាក់ខែឱ្យបុគ្គលិកចំនួន 3 នាក់ទេ

រាជធានីភ្នំពេញ ៖  សន្តិសុខបីនាក់ឈ្មោះ ស្រ៊ន ស៊ូ ស្រុកកំណើត នៅភូមិតាំងគោ ឃុំពាម ស្រុកសាមគ្គីរង្សី ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅផ្ទះជួលជាមួយបងប្អូន ស្ថិតនៅក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី 3 ខណ្ឌមានជ័យ រាជធានីភ្នំពេញ

បានបកអាក្រាតអំពើភូតកុហក់របស់ក្រុមហ៊ុន សន្តិសុខ R.S ឯ.ក ។ គាត់បានធ្វើដំណើរតាំងពីខេត្តកំពង់ឆ្នាំងមកដល់ភ្នំពេញ លុះចាប់ផ្តើមធ្វើការ ខាងក្រុមហ៊ុនឲ្យគាត់ធ្វើការ ១២ ម៉ោង ជាធម្មតា ថ្ងៃមួយបុរសជាសន្តិសុខនោះបានឈឺខ្លាំងដ៏សន្លប់នៅកន្លែងការងារ បន្ទាប់មកទៀតមេតំបន់ក៏ឲ្យគាត់ទៅធ្វើការធម្មតាទៅទៀត មិនឱ្យគាត់ទៅសម្រាកទេ ដល់ពេលគាត់ឈឺខ្លាំងពេក ក៏គាត់ទ្រាំលែងបាន គាត់បានដាក់ច្បាប់ឈប់ ពេលនោះមេតំបន់មិនឲ្យឈប់ទេ ដល់គាត់ទ្រាំជំងឺនោះលែងបានក៏ឈប់ខ្លួនឯងទៅ ហើយមេតំបន់នោះមិនព្រមបើកប្រាក់ខែឲ្យទៀត រហូតមកដល់ថ្ងៃនេះ ជិតពីរខែទៅហើយ ខាងក្រុមហ៊ុនចេះតែកុហក់ពន្យាពេលថា ថ្ងៃនេះ ថ្ងៃនោះរហូត ។

លោក ស្រ៊ន ស៊ូ បាននិយាយថា ខ្ញុំមកតាំងពីខេត្តកំពង់ឆ្នាំង មករកការងារធ្វើ មកដល់បានធ្វើហើយ ចាញ់បោកទំនុកចិត្តគេទៀត ។ គាត់ក៏និយាយទៀតថាគ្រួសារខ្ញុំក្រលំបាក ជំពាក់បំណុលគេ ដោយប្រពន្ធមិនមានមុខរបរអ្វីទេ មានកូន ក្នុងបន្ទុក ឥឡូវខ្ញុំគ្មានលុយចាយទេ អត់ទាំងខ្លួនឯងទៀត ថ្ងៃខ្លះគ្មានទាំងលុយទិញបាយ ទិញទឹកហូបទេ ។ ដោយសារគ្រួសារក្រីក្រ ខំមករកការងារធ្វើនៅភ្នំពេញ ប៉ុន្តែបែរជាចាញ់បោកគេ គ្មានទាំងលុយឲ្យប្រពន្ធកូន ហើយខ្លួនឯងក៏គ្មានលុយទិញបាយហូបទៀត។

ដូច្នេះហើយទើបគាត់លើកដៃសំពះអំពាវនាវដល់មន្ត្រីពាក់ព័ន្ធមេត្តាជួយគាត់ផង ជាពិសេសសូមអំពាវនាវដល់អាជ្ញាធរនៅប៉ុស្តិ៍ស្ទឹងមានជ័យទី 3 ខណ្ឌមានជ័យរាជធានីភ្នំពេញ សូមលោកមេត្តាជួយសាវជ្រាវក្រុមហ៊ុនR.Sនេះផង ដើម្បីបងប្អូនប្រជាពលរដ្ឋដែលទន់ខ្សោយ មិនសូវមានចំណេះដឹង។មានសំឡេងនិងវីដេអូរបស់បុគ្គលិកទាំងបីផងដែរ។

Previous Post Next Post