ឯកឧត្តម ស សុខា អញ្ជើញជាអធិបតី ពិធីបិទវគ្គសិក្សា របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ"
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ឯកឧត្តម ស សុខា អញ្ជើញជាអធិបតី ពិធីបិទវគ្គសិក្សា របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ"

ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយស សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទនិងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាម ចំនួន ៥០០អង្គ/នាក់ ក្នុងវគ្គសិក្សាស្តីពី “របៀបអត្ថាធិប្បាយព័ត៌មាន របៀបកាន់កម្មវិធី (ពិធីករ) និងរបៀបនិយាយជាសាធារណៈ” នៅសាកលវិទ្យាល័យធនធានមនុស្ស ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានសម្តែងនូវការកោតសរសើរ និងគាំទ្រចំពោះសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលបានរៀបចំបើកវគ្គសិក្សាដ៏មានសារៈសំខាន់នេះឡើង ដើម្បីចូលរួមពង្រឹងសមត្ថភាព និងបំពេញបន្ថែម ដល់បងប្អូនអ្នកសារព័ត៌មានមន្ត្រីរាជការ ក្រុមហ៊ុនឯកជន យុវជន យុវនារី សិស្ស និស្សិត ទាំងអ្នកនៅរាជធានីភ្នំពេញ និងមកពីបណ្តាខេត្តនានា ។
ឯកឧត្តម ស សុខា ក្នុងនាមប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជំរុញឲ្យសមាគម បន្តបើកវគ្គសិក្សាលើប្រធានបទដដែលនេះ ក៏ដូចជាប្រធានបទផ្សេងៗទៀត សំដៅចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ពិសេសវិស័យសារព័ត៌មាន ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានស្នើទៅដល់បងប្អូនសិក្ខាកាមទាំងអស់ ដែលបានបញ្ចប់វគ្គសិក្សានេះ បន្តសិក្សាស្រាវជ្រាវបន្ថែម និងយកចំណេះដឹងដែលទទួលបាននេះ ទៅអភិវឌ្ឍខ្លួន និងអង្គភាពដែលខ្លួនបម្រើការងារ ឲ្យបានកាន់តែប្រសើរថែមទៀត ។
សូមជម្រាបថាវគ្គសិក្សាស្តីពី “របៀបអត្ថាធិប្បាយព័ត៌មាន របៀបកាន់កម្មវិធី(ពិធីករ) និងរបៀបនិយាយជាសាធារណៈ” ផ្តល់ជូនសិក្ខាកាមដោយឥតគិតថ្លៃ ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី រៀបចំដោយសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សហការជាមួយសាកលវិទ្យាល័យធនធានមនុស្ស និងសារព័ត៌មានត្រយង៕
Previous Post Next Post