ករណីបាញ់ប្រហារកណ្តាលក្រុងបាត់ដំបង បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅមិនទាន់ដឹងអំពីមូលហេតុនៅឡើយ"
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ករណីបាញ់ប្រហារកណ្តាលក្រុងបាត់ដំបង បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅមិនទាន់ដឹងអំពីមូលហេតុនៅឡើយ"

ខេត្តបាត់ដំបង ÷ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន១នាក់ដែរ ដែលបានរងរបួស នៅទីបំផុតក៏បានស្លាប់បាត់បង់ជីវិតទៅហើយនៅព្រឹកមុិញនេះ បន្ទាប់ពីមានការបាញ់ប្រហារពីសំណាក់ជនមិនស្គាល់មុខ បានបើករថយន្តដ៏ទំនើប ចុះទៅបាញ់យ៉ាងសាហាវ ទៅលើមនុស្សដែលកំពុងអង្គុយនៅលើបង់តាមសួនច្បារ ហើយបានគេចខ្លួនបាត់ស្រមោល។

 ហេតុការណ៍ដ៏សាហាវនេះបានកើតឡើងនៅប្រហែលម៉ោង៤ទៀបភ្លឺ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ លើសួនច្បារក្បែវេទិកាអ៊ុំទូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
តាមប្រភពមួយចំនួនបាននិយាយថា នៅមុនពេលកើតហេតុ គឺជនសង្ស័យបានបើករថយន្ត GS 300 ដោយបានមកឈប់ត្រង់ទីតាំងខាងលើ ព្រមទាំងបានប្រើប្រាស់កាំភ្លើងខ្លី បាញ់ទៅលើបុរសម្នាក់ដែលកំពុងអង្គុយលេងនៅលើបង់ អស់ប្រមាណជាង១០គ្រាប់ រួចក៏បានបើករថយន្តគេចខ្លួនបាត់ស្រមោលតែម្តង។
ភ្លាមៗនោះដែរជនរងគ្រោះក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះ ប៉ុន្តែជាអកុសល ដោយសារជនរងគ្រោះត្រូវរបួសច្រើនកន្លែងពេកបណ្តាលឲ្យស្លាប់នៅព្រឹកនោះតែម្តង។
ជនរងគ្រោះមានឈ្មោះ រឿន សំរ៉ង ភេទប្រុស អាយុ២០ ឆ្នាំ មានមុខរបរជាជាងជួសជុលរថយន្ត រស់នៅភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជុំវិញករណីបាញ់សម្លាប់ដោយគ្មានញញើតនេះដែរ ក៏មានប្រភពមួយចំនួនបាននិយាយថា ជនសង្ស័យក៏មិនមែនជាមនុស្សធម្មតាដែរ គេអាចមានខ្នងធំៗ ឬក៏ស្គាល់គ្នាជាមួយសមត្ថកិច្ចយ៉ាងជំនិតទៀតផង ហើយបើសមត្ថកិច្ចចង់ចាប់ខ្លួនក៏ទំនងជាមិនពិបានដែរ ព្រោះនៅទីនោះកាមេរ៉ាសុវត្ថិភាពរបស់ធនាគារចាប់រូបភាពបានទាំងអស់ ប៉ុន្តែពាក់ព័ន្ធនិងបញ្ហានេះ លោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ថា លោកកំពុងបើកការស្រាវជ្រាវហើយ ។
ចំណែកឯសពជនរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់កំណត់ហេតុ និងកុសលបច្ច័យរួចរាល់ ប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕
Previous Post Next Post