ប្រជាពលរដ្ឋមានការរអ៊ូរទាំយ៉ាងខ្លាំងចំពោះការកកស្ទះតាមបណ្ដោយផ្លូវកំពុងដ ឆ្លងទៅកំពង់លែង
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ប្រជាពលរដ្ឋមានការរអ៊ូរទាំយ៉ាងខ្លាំងចំពោះការកកស្ទះតាមបណ្ដោយផ្លូវកំពុងដ ឆ្លងទៅកំពង់លែង

កំពង់ឆ្នាំង ÷ប្រជាពលរដ្ឋមានការរអ៊ូរទាំយ៉ាងខ្លាំង ចំពោះការកកស្ទះតាមបណ្ដោយផ្លូវ ចុងខ្នុរ ស្ថិតនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលជាទីតាំងកំពុងដរ ទទឹងឆ្លងទៅកំពង់លែង មានការកកស្ទះ ហើយក៏គ្មានការអើពើពីអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរក្រុងនោះឡើយ ។

ប្រភពពីប្រជាពលរដ្ឋ បានលើកឡើងថា ពួកគាត់មានការងើងឆ្ងល់ តើហេតុអ្វីទីធ្លាដែលធំទូលាយ មិននាំគ្នាចត តើបែជាទៅចតនៅចំណុចចំណតសាឡាង ដែលមានភ្ញៀវ ក៏ដូចជាប្រជាពលរដ្ឋឆ្លងកាត់ទៅមក និង ជាទីកន្លែងដែលតូចចង្អៀត នាំឲ្យមានការកកស្ទះ បែបនេះទៅវិញ ។
ប្រជាពលរដ្ឋបានបន្ថែមទៀតថា ជារៀងរាល់សប្តាហ៍ តែងតែជួបឧបទ្ទវហេតុគ្រោះថ្នាក់ ជារឿយៗ ក្នុងពេលដែលប្រជាពលរដ្ឋ ធ្វើដំណើរឡើងឬចុះ ទៅសាឡាង ទាំងនេះក៏ដោយសារតែទីធ្លាតូចចង្អៀត និងការចតបែបអណាធិបតេយ្យ នៅទីនោះ ។
ពលរដ្ឋសង្ឃឹមថា លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងយកចិត្តទុកដាក់ ក្នុងការចាត់មន្ត្រីជំនាញរបស់ខ្លួន ចុះពិនិត្យរៀបចំសណ្ដាប់ធ្នាប់ ទប់ស្កាត់ការចតយ៉ាងអាណាធិបតេយ្យ របស់ក្រុមហ៊ុនកំពុងដទទឹង ឆ្លងទៅកំពង់លែងនេះផងទាន ៕
ពាក់ព័ន្ធនឹងការចផ្សាយខាងលើអង្គភាពសារព័ត៌មានយើង រងចាំការបកស្រាយបំភ្លឺ ពីរភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន  ។
Previous Post Next Post