ការពិតមូលហេតុដែលបុរសជាប្តី សម្លាប់ប្រពន្ធខ្លួនឯង គឺដោយសារតាមទាន់ប្រពន្ធ ឆាតទាក់ទងជាមួយអ្នកថ្មី (ភ្លើងប្រច័ណ្ឌ)
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ការពិតមូលហេតុដែលបុរសជាប្តី សម្លាប់ប្រពន្ធខ្លួនឯង គឺដោយសារតាមទាន់ប្រពន្ធ ឆាតទាក់ទងជាមួយអ្នកថ្មី (ភ្លើងប្រច័ណ្ឌ)

 ភ្នំពេញ ៖ ឃាតក ជាប្ដីដែលបានធ្វើសកម្មភាពខ្ទប់មាត់និងច្រមុះប្រពន្ធថប់ដង្ហើមរហូតដល់ស្លាប់ក្នុងបន្ទប់ជួលរួចចាក់សោរគេចខ្លួនបាត់ ស្ថិតនៅភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២កន្លងទៅថ្មីៗ ឥឡូវកម្លាំងសមត្ថកិច្ចខណ្ឌដង្កោសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ,កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងអធិការដ្ឋាននគរបាលស្រុកពញាឮ ខេត្តកណ្តាល បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានហេីយនៅត្រង់ចំណុចផ្លូវជាតិលេខ៥ ភូមិប្រក់ក្តារ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាលកាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២២។

ជនរងគ្រោះ(សព)ឈ្មោះ កង គា ហៅ អាឈី ភេទស្រី អាយុ៣៥ឆ្នាំ«ត្រូវជាប្រពន្ធ» ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រស្រុកកំណើត ភូមិចុងអំពិល ឃុំចុងអំពិល ស្រុកកញ្ចៀច ខេត្តព្រៃវែង ស្នាក់នៅបន្ទប់ជួល ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំណែកឃាតករមានឈ្មោះ គឹម សំអាន ភេទប្រុស អាយុ៥៤ឆ្នាំ«ត្រូវជាប្តី» មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបន្តថា បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពសម្លាប់ប្រពន្ធហើយក៏គេចខ្លួនរហូតមកដល់វេលាម៉ោងជាង១១ ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ទទួលដំណឹងថាជនសង្ស័យបានធ្វើដំណើរតាមរថយន្តក្រុងពីខេត្តពោធិ៍សាត់មករាជធានីភ្នំពេញវិញ ទើបកម្លាំងសមត្ថកិច្ចចម្រុះដាក់គោលដៅស្ទាក់ចាប់បាននៅចំណុចផ្លូវជាតិលេខ៥ ភូមិប្រក់ក្តារ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល នាំមកកាន់នាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ។
ចំពោះសមត្ថកិច្ចជនសង្ស័យបានសារភាពថាមូលហេតុដែលឈានការសម្លាប់ប្រពន្ធខ្លួនឯងគឺ«ប្រច័ណ្ឌ» ដោយសារតាមទាន់ប្រពន្ធបានឆាតទាក់ទងជាមួយអ្នកថ្មីហើយទាស់សម្តីគ្នារហូតទ្រាំមិនបានក៏ដាច់ចិត្តសម្លាប់ប្រពន្ធហើយយកភួយគ្របពីលើសពនិងចាក់សោរបន្ទប់ពីខាងក្រៅរួចរត់គេចខ្លួនតែម្តង។
ក្រោយសួរនាំរួច កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃបានប្រគល់ជនសង្ស័យមកឲ្យនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ដែលជាម្ចាស់មូលដ្ឋានដើម្បីបន្តតាមនីតិវិធី៕
Previous Post Next Post