អ្នកធ្វើដំណើររិះគន់ចំពោះការកកស្ទះបរិវេណជុំវិញផ្សារដើមគរ និងផ្សារនាគមាស បណ្តាលមកពីគ្មានការរៀបចំអោយបានត្រឹមត្រូវ"
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

អ្នកធ្វើដំណើររិះគន់ចំពោះការកកស្ទះបរិវេណជុំវិញផ្សារដើមគរ និងផ្សារនាគមាស បណ្តាលមកពីគ្មានការរៀបចំអោយបានត្រឹមត្រូវ"

ភ្នំពេញ ÷ផ្សារដើមគរនិងផ្សារនាគមាសជាទីកន្លែងប្រមូលផ្ដុំសម្រាប់អាជីវករ ពាណិជ្ជករទិញលក់ទំនិញគ្រប់ប្រភេទពិសេសបន្លែនិងផ្លែឈើ ដូចទីតាំងផ្សារផ្សេងៗទៀត ក្នុងការបង្កើននូវកំណើនសេដ្ឋកិច្ចសម្រាប់ជាតិក៏ដូចជារង្វង់ក្រុមគ្រួសាររបស់ពួកគេ ។

ដោយឡែកបើនិយាយអំពីចំណូលដែលបានមកពីអាជីវករតូចនិងធំ ដែលលក់ទិញទំនិញ និងអីវ៉ាន់គ្រប់ប្រភេទដែលបានប្រមូលផ្ដុំគ្នា នៅទីតាំងខាងលើនេះដើម្បីបង់ជូនដល់ម្ចាស់ផ្សារ ឬអ្នកគ្រប់គ្រងផ្សារគឺទទួលបានចំនួនច្រើនផងដែរ ដែលគេអាចវាយតម្លៃក្រៅប្រព័ន្ធគ្រប់គ្រងគណនេយ្យភាព ក៏ប៉ុន្តែសម្រាប់អ្នកលក់ដូរខ្លះ ក៏គាត់មានការរអ៊ូរទាំទៅលើទីកន្លែងមិនបានច្បាស់លាស់ក្នុងការទិញលក់ជាប្រចាំផងដែរ ហើយចំពោះរថយន្ត ដែលមកពីតាមបណ្ដាខេត្តផ្សេងៗក៏មកពពាក់ពពូន គ្នាដោយចតតាមដងផ្លូវសាធារណះមិនខុសពីយកទីតាំងតាមផ្លូវសាធារណះទាំងនេះ មកធ្វើជាកម្មសិទ្ធិដើម្បីចំណេញយកផលប្រយោជន៍ផ្ទាល់ខ្លួន ដោយសារការបង់លុយទៅឲ្យក្រុមអ្នកមើលការខុសត្រូវដែលមានសន្តិសុខជាដើម។
ដោយសាររឿងខាងនេះបានបង្កឲ្យមានបញ្ហាជាច្រើន ដូចជាពេលមានអ្នកជម្ងឺត្រូវបញ្ជូនសង្គ្រោះក្នុងមន្ទីពេទ្យ ក្នុងករណីមានរថយន្តពន្លត់អគ្គីភ័យពិបាកចេញចូល និងការកកស្ទះចរាចរណ៍ ជាញឹកញាប់សម្រាប់អ្នកធ្វើដំណើរតាមផ្លូវសាធារណះមួយចំនួន បើករថយន្តឬម៉ូតូធុញទ្រាន់ឬរអ៊ូរទាំ ទៅនឹងការរៀបចំសណ្តាប់ធ្នាប់របស់ប្រធានផ្សារដើមគរ ឬផ្សារនាគមាសដែលយកទីតាំងកន្លែងបរិវេណជុំវិញធ្វើជាមុខរបរដើម្បីផលប្រយោជន៍បុគ្គលដែលជាម្ចាស់អាជីវកម្ម។
ជាងនេះទៅទៀតអាជ្ញាធរមូលដ្ឋានហាក់ជាមិនឃើញ នៅរាល់សកម្មភាពដ៏រញ៉េរញ៉ៃនិងគ្មានសណ្ដាប់ធ្នាប់ ត្រង់ចំនុចទីតាំងខាងលើទាំងនោះ ឬក៏មានអ្វីបិទបាំងពីក្រោយខ្នងហើយ នេះគឺជាចម្ងល់របស់មហាជនក៏ដូចជាអ្នកធ្វើដំណើរលើដងផ្លូវសាធារណះមានការងឿយឆ្ងល់ផងដែរ!
ប្រជាពលរដ្ឋទូទៅសំណូមពរដល់រដ្ឋបាលនៃខណ្ឌទួលគោក ដែលដឹកនាំដោយលោក ជា ពិសី  និង ឯកឧត្តម ឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមមេត្តាមានវិធានការនិងធ្វើការរៀបចំសណ្តាប់ធ្នាប់ សាធារណះតាមការសំណូមពររបស់អ្នកធ្វើដំណើរ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដើម្បីចៀសវាងការរិះគន់ជាសាធារណះ ចំពោះទីតាំងបរិវេណជុំវិញផ្សារដើមគរ និងផ្សារនាគមាស។
សារព័ត៌មានរបស់យើងនិងធ្វើការចុះផ្សាយជាបន្តបន្ទាប់ ចំពោះចំណាត់ការ និងសកម្មភាពទាំងអស់របស់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ដែលនឹងអនុវត្តបន្ទាប់ពីការផ្សព្វផ្សាយដំណឹង ដើម្បីផលប្រយោជន៍សាធារណះក្នុងការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងក្នុងទិសដៅសុខសន្តិភាពសុវត្ថិភាពជាមូលដ្ឋានរបស់ពលរដ្ឋទូទៅ ៕
Previous Post Next Post