ករណីគ្រោះថ្នាក់ចរាចរណ៍ រង្វៀងម៉ូតូនិងរថយន្ត ដែលបណ្ដាលឲ្យបុរសភាគីខាងម៉ូតូម្នាក់បានស្លាប់ភ្លាមៗ។នៅនឹងកន្លែង។
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ករណីគ្រោះថ្នាក់ចរាចរណ៍ រង្វៀងម៉ូតូនិងរថយន្ត ដែលបណ្ដាលឲ្យបុរសភាគីខាងម៉ូតូម្នាក់បានស្លាប់ភ្លាមៗ។នៅនឹងកន្លែង។

ករណីគ្រោះថ្នាក់ចរាចរណ៍ រង្វៀងម៉ូតូនិងរថយន្ត ដែលបណ្ដាលឲ្យបុរសភាគីខាងម៉ូតូម្នាក់បានស្លាប់ភ្លាមៗ។នៅនឹងកន្លែង។

ភ្នំពេញ÷បុរសម្នាក់បានបើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញJW-1231ត្រូវបានអ្នកបើកបររថយន្តដឹកដែកមួយគ្រឿងមិនចាំស្លាកលេខ បុកកិនពីលើបណ្ដាលអោយស្លាប់ភ្លាមៗ ខណៈដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ។

តាមប្រភពបានបញ្ជាក់ឲ្យដឹងថា÷បុរសម្នាក់ដែលត្រូវជាជនរងគ្រោះ ទើបតែត្រឡប់មកពីកឹបស្លាកលេខម៉ូតូដែលទើបនឹងទិញថ្មីៗ លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះក៏បានបើកគេចនិងផ្លូវក្រលុក បណ្ដាលឱ្យដួល ហើយត្រូវបានរថយន្តដឹកដែកមួយគ្រឿងដែលមិនចាំស្លាកលេខ បើកកិនចំពីលើក្បាល បណ្ដាលឱ្យជនរងគ្រោះបែ ក ក្បាល ស្លា ប់ ភ្លា មៗ នៅហ្នឹងកន្លែង។
ប្រភពដដែលបានបន្តទៀតថា÷រម្ចាស់រថយន្តដែលជាជនបង្ករក្រោយ​ពី​បុក​ហើយ​អ្នក​បើករថយន្ត​បង្ក​មិន​បាន​ឈប់​មើល​ទេ​បែរជា​បន្ថែម​ល្បឿន​បើក​រត់​តិចខ្លួនបាត់ទៅ។ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិទួលពង្រសង្កាត់ចោមចៅទី1 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ កាលពីយប់ថ្ងៃច័ន្ទទី 26 ខែធ្នូ ឆ្នាំ 2022 វេលាម៉ោង 6និង 30នាទី។

សពជនរងគ្រោះមានឈ្មោះថា ប៉ែន ណារី ភេទប្រុស អាយុ 34 ឆ្នាំ ជនជាតិខ្មែរ ដែលមានទីលំនៅក្នុងភូមិ អង្ក្រង ឃុំត្រពាំងស្ដៅស្រុករមាសហែក ខេត្តស្វាយរៀង..។

ពាក់ព័ន្ធករណីខាងលើសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវតាមចាប់ជនបង្ក ដែលបានបើករត់គេចខ្លួន យកមកទទួលខុសត្រូវនិងដោះស្រាយបន្តតាមនីតិវិធីច្បាប់៕

Previous Post Next Post