លោក ឃុត សា លីន មេ​គយ​ច្រកទ្វារព្រំដែន​តំបន់​បុស្ស​មន កាន់តំណែង​ដុះ​ស្លែ សហការ​ជាមួយ មេ​គយ​ចល័ត​ផ្ទៃ​ប្រទេស របៀប​ជិះសេះ​លែង​ដៃ ?
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

លោក ឃុត សា លីន មេ​គយ​ច្រកទ្វារព្រំដែន​តំបន់​បុស្ស​មន កាន់តំណែង​ដុះ​ស្លែ សហការ​ជាមួយ មេ​គយ​ចល័ត​ផ្ទៃ​ប្រទេស របៀប​ជិះសេះ​លែង​ដៃ ?


លោក ឃុត សា លីន មេ​គយ​ច្រកទ្វារព្រំដែន​តំបន់​បុស្ស​មន កាន់តំណែង​ដុះ​ស្លែ សហការ​ជាមួយ មេ​គយ​ចល័ត​ផ្ទៃ​ប្រទេស របៀប​ជិះសេះ​លែង​ដៃ ?

ចេញផ្សាយ ថ្ងៃទី 23/11/2022

ស្វាយរៀង ÷ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ស្រែ​វាល ឃុំ​បុស​មន ស្រុក​រំដួល បានឲ្យដឹងថា លោក ឃុត សា​លីន ប្រធានការិយាល័យ​គយ​ច្រកទ្វារព្រំដែន​តំបន់​បុស​មន រួមដៃគ្នា​ជាមួយ​មេ​គយ​ចល័ត​ផ្ទៃ​ប្រទេស កំពុង​ត្រូវប៉ាន់​កាប​លុយ ដាក់​ហោប៉ៅ​យ៉ាង​ត្រជាក់ចិត្ត ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ ក្នុង​ខេត្ត​ស្វាយរៀង ក៏ដូចជា​ឈ្មួញ​តូចធំ មក​ពី​បណ្តាល​ខេត្ត​នានា កំពុង​សម្រុក​ដឹកទំនិញ​គ្រប់​ប្រភេទ ចេញពី​ស្រុក​យួន​ទាំងយប់​ទាំង​ថ្ងៃ តាម​រថយន្ត​ធំៗ​និង​រថយន្ត​សាន់​យ៉ុង រ​ម៉ក​សន្តោង​វែង យ៉ាង​ពេញបន្ទុក ជា​ប្រភព​ចំណូល របស់​បក្សពួក​គយ​ច្រក​នេះ​។​
​ហេតុនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​នោះ​ទេ លោក គុណ ញឹម អគ្គនាយក រដ្ឋ​ករ គយ​កម្ពុជា ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង កុំ​ឲ្យ​បុគ្គល ឃុត សា លីន និង មេ​គយ​ចល័ត​ច្រកព្រំដែន​បុស​មន ប្រេី​ចៃគយ​ចាំ​អង្គុយ​យកលុយ ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ គ្មាន​ចេញ​វិក័យប័ត្រ​ឲ្យ​ឡេ​ី​យ​។​
​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​ព្រំដែន​តំបន់​បុស​មន បានឲ្យដឹង​ទៀតថា ឈ្មួញ​ធំៗ ដឹក​ទំនិញ​គ្រប់​ប្រភេទ ចេញពី​ស្រុក​យួន ចូល​មក​ខ្មែរ ដូច​ជា​ឈ្មួញ​ដ៏​ទៃ​ទៀត​មក​ពី​បណ្តាល​ខេត្ត​នានា សម្រុក​ដឹកទំនិញ​តាម​ច្រក​នេះ បាន​ក្លាយទៅជា​ប្រភព​ចំណូល​ដ៏​សំខាន់ របស់​បុគ្គល ឃុត សា​លីន និង គយ​ចល័ត និង​បក្ខពួក​បែងចែក​ផលប្រយោជន៍​គ្នា​ធ្វើ​មានបាន មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

​ទន្ទឹម​នឹង​នេះ​ឈ្មួញ​ធំ​តូច ក្នុង​ខេត្ត​ស្វាយរៀង​និង​ឈ្មួញ​ដ៏​ទៃ​ទៀត​មកពី​ខេត្ត​ផ្សេងៗ​ដឹក​ទំនិញ​គេច​ពន្ធ​បង់ពន្ធ​មិន​គ្រប់​ចេញពី​ស្រុក​យួន​ដូចជា​÷​ផ្លែ​ដូង ផ្លែឈើ ពូក តុ​ជ័រ ធុង​ជ័រ​កៅអី​ជ័រ ដែក​លួស កូន​រទេះ មី ទឹក​ស្ទីង នឹង​គ្រឿង​កុំ​ប៉ុង​គ្រប់មុខ​ត្អូញត្អែរ ប្រាប់​ភ្នាក់ងារ​ព័ត៌មាន បញ្ជាក់​ឲ្យដឹងថា ពួកគាត់​រកស៊ី​សព្វថ្ងៃ​បាន​ត្រឹម​ចិញ្ចិម គយ​ចល័ត​និង​បុគ្គល ឃុត សា លីន មេ​គយ​ប្រចាំ​ច្រកព្រំដែន​បុស​មន កំណត់​យក​លុយ ថ្លៃ​បាយ​ទឹក ក្នុង​មួយ​រថយន្ត​ធំៗ​ចាប់ពី​៦០​ម៉ឺន​រៀល ទៅ​៧០​ម៉ឺន​រៀល​ជា​កំហិត រីឯ​រថយន្ត​តូច​នឹងរ​ម៉ក​សន្តោង​វែងៗ បង់​ចាប់​២០​ម៉ឺន​រៀល​ទៅ​៣០​ម៉ឺន​រៀល​ជា​ថ្នូរ មិន​បង្ក្រាប ។​
​ដូច្នេះ​ហើយ​លោក គុណ ញឹម អគ្គ​រដ្ឋ​ករ គយ​កម្ពុជា និង​លោក អូន ព័ន្ធ មុន្នី​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង ចំពោះ​បុគ្គលឃុត សា លីន មេ​គយ​ច្រកទ្វារព្រំដែន​តំបន់​បុស​មន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រើន​ស្ថាប័ន​អង្គុយ​ចាំ​យក​លុយ មិន​ចេញ​វិក័យ​ប​ត្រ​ឲ្យ ត្រូវបាន​លាតត្រដាង រិះគន់​ពី​សំណាក់​ក្រុម​ឈ្មួញ​ដឹក​ទំនិញ អះអាង​ចំៗ​ថា ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែ​! ៕

Previous Post Next Post