លោក ឃួង ស្រេង បញ្ជាឲ្យឱ្យអភិបាលខណ្ឌទាំង១៤ ចុះផ្អាកអាជីវកម្មណាដែលអាចបង្កឱ្យមានហានីភ័យជាបណ្តោះអាសន្ន
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

លោក ឃួង ស្រេង បញ្ជាឲ្យឱ្យអភិបាលខណ្ឌទាំង១៤ ចុះផ្អាកអាជីវកម្មណាដែលអាចបង្កឱ្យមានហានីភ័យជាបណ្តោះអាសន្ន

លោក ឃួង ស្រេង បញ្ជាឲ្យឱ្យអភិបាលខណ្ឌទាំង១៤ ចុះផ្អាកអាជីវកម្មណាដែលអាចបង្កឱ្យមានហានីភ័យជាបណ្តោះអាសន្ន

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈបញ្ជាការរាជធានីភ្នំពេញបានបញ្ជាឱ្យអភិបាលខណ្ឌទាំង១៤ ក្នុងពិនិត្យមើលទីតាំងអាជីវកម្មណាដែលអាចបង្កឱ្យមានហានីភ័យក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីជូនដំណឹងឱ្យពួកគាត់ផ្អាកអាជីវកម្មជាបណ្តោះអាសន្ន អំឡុងកិច្ចប្រជុំអាស៊ាន ព្រោះនេះជាមុខមាត់និងជាកិត្តិយសប្រទេសជាតិយើងធំធេងណាស់។

ការបញ្ជារបស់លោក ឃួង ស្រេង ធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុង កិច្ចប្រជុំជាលើកចុងក្រោយដើម្បីពិនិត្យលើវឌ្ឍនភាពនៃការរៀបចំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងសោភ័ណភាពបរិស្ថាន របៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ នាមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធមួយចំនួនទៀតចាប់ផ្តើមពីថ្ងៃទី១០ដល់ថ្ងៃទី១៣វិច្ឆិកាឆ្នាំ២០២២។
លោក ឃួង ស្រេង បានថ្លែងថា សុំលោក លោកស្រី យកស្មារតីនៃកិច្ចប្រជុំ កន្លងមកមកអនុវត្តឱ្យទទួលបានជោគជ័យលើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលោកទី៤០ និងលើកទី៤១ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធនាពេលដ៏ខ្លីខាងមុខនេះឱ្យបានជោគជ័យជាដាច់ខាតដូចយើងធ្លាប់បានទទួលជោគជ័យរួចមកហើយកាលពីកម្ពុជាធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០១២រួចមកហើយ។

លោកអភិបាលបន្តថា ដងវិថីសំខាន់ៗដែលប្រតិភូត្រូវ ធ្វើដំណើរឆ្លងកាត់ ពិសេសមហាវិថីសហព័ន្ធរុស្ស៊ី រាល់ស្ថានីយប្រេងឥន្ទនៈ ទីតាំងលក់រថយន្ត,ការដ្ឋានសំណង់ផ្សេងៗត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន ,ទីតាំងKTV,ក្លឹបកម្សាន្ត ទីតាំងផ្ញើម៉ូតូ ឡានឬចតតាមចិញ្ចើមថ្នល់ត្រូវបានហាម មិនឱ្យមានឡើយ។ ចំណែកសណ្តាប់ធ្នាប់តាមដងទន្លេមានដាយត្រី,បែត្រី កប៉ាល់ កាណូត ទូកទេសចរណ៍ឬទូកនេសាទ ក៏ត្រូវបានហាមឃាត់មិនឱ្យមានការបើកបរឆ្លងកាត់ ឬបង្កឱ្យបាត់សណ្តាប់ធ្នាប់ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននេះដែរ។

ចំពោះភ្ញៀវដែលមកស្នាក់នៅតាមសណ្ឋាគារ,ផ្ទះសំណាក់ម្ចាស់ទីតាំងត្រូវផ្តល់កិច្ចសហការឱ្យបានច្បាស់លាស់ជាមួយសមត្ថកិច្ច និងអាជ្ញាធរដែន ដីតាមរយៈការកំណត់អត្តសញ្ញាណភ្ញៀវដែលចូលស្នាក់នៅក្នុងសណ្ឋាគារ ឬផ្ទះសំណាក់របស់ខ្លួនរួមទាំងផ្តល់បញ្ជីឈ្មោះជាប្រចាំថ្ងៃដល់អាជ្ញាធរ។
លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា អំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននេះ គឺមិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំណាមួយនៅកន្លែងភ្ញៀវស្នាក់នៅ ឬរំខានដល់ក្បួនប្រតិភូឆ្លងកាត់ក៏ដូចជាការតវ៉ាផ្សេងៗគឺមិនអនុញ្ញាតឱ្យមានជាដាច់ខាត។

លោកបញ្ជាក់ថា យើងបន្តរួមគ្នាធ្វើការងារដែលនៅសេសសល់ ពិសេសការការពារ សន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អបំផុតដោយសហការជាមួយកម្លាំងថ្នាក់ជាតិគ្រប់ជំនាញ។
លោក ឃួង ស្រេង ក៏បានអំពាវនាវឱ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទៅលើការរួមចំណែក ទុកដាក់សំរាម កាកសំណល់ផ្សេងៗឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមលំនៅដ្ឋានរៀងៗខ្លួន រួមទាំងការដោតទង់ជាតិឱ្យបានគ្រប់លំនៅដ្ឋានផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនឆ្នាំ២០២២នេះនឹងចាប់ដំណើរការ ពីថ្ងៃទី១០ដល់ទី១៣វិច្ឆិកា ឆ្នាំ២០២២ មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន២៨ ប្រទេសរួមទាំងអង្គការ ក្រៅរដ្ឋាភិបាលមួយចំនួនទៀតចូលរួមព្រមទាំងដៃគូសន្ទនាជាច្រើនទៀត៕

Previous Post Next Post