ខ្មាន់កាំភ្លើងម្នាក់ដែលសង្ស័យជាមន្ត្រីយោធា អតីតធ្លាប់បាញ់សម្លាប់សង្សារបស់ខ្លួនស្លាប់នៅខេត្តកំពង់ឆ្នាំងបានមកបាញ់ផ្អើលខណ្ឌពោធិសែនជ័យ"
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ខ្មាន់កាំភ្លើងម្នាក់ដែលសង្ស័យជាមន្ត្រីយោធា អតីតធ្លាប់បាញ់សម្លាប់សង្សារបស់ខ្លួនស្លាប់នៅខេត្តកំពង់ឆ្នាំងបានមកបាញ់ផ្អើលខណ្ឌពោធិសែនជ័យ"

ភ្នំពេញ ÷ ផ្ទុះអាវុធជាច្រើនគ្រាប់បង្ករឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់ ដោយខ្មាន់កាំភ្លើងជាអតីត ធ្លាប់បាញ់សម្លាប់សង្សារបស់ខ្លួនស្លាប់នៅខេត្តកំពង់ឆ្នាំងកន្លងទៅឥឡូវមកបន្តរបាញ់នៅភ្នំពេញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
យោងតាមការបង្ហើបខ្សឹបប្រាប់ពីប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើនិងស្គាល់ខ្មាន់កាំភ្លើងដែលបាញ់បោះដោយសេរីបានប្រាប់ឲ្យដឹងថា ឈ្មោះ ទាក់ ឌី និងគូកន ដែលគេស្គាល់ថា ជាអ្នកលក់អចលនះទ្រព្យ ធ្លាប់បាញ់សម្លាប់សង្សារបស់ខ្លួនស្លាប់នៅខេត្តកំពង់ឆ្នាំង កាលពីប៉ុន្មានឆ្នាំមុននោះ ហើយបានចូលខ្លួនឲ្យអាវុធហត្ថ ចាប់បញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី មិនទាន់បានប៉ុន្មានឆ្នាំផង ស្រាប់តែលេចមុខខ្មាន់កាំភ្លើងដ៏មានអំណាចខាងលើមករករឿងអ្នកជិតខាងហើយបង្កការភិតភ័យដោយបាញ់បោះដោយសេរី ប្រជាពលរដ្ឋបានរាយការណ៍និងបានប្តឹងសមត្ថកិច្ចនៅខណ្ឌពោធិសែនជ័យជាញឹកញាប់ផងដែរតែសមត្ថកិច្ចគ្មានចំណាត់ការដោយរុញដាក់គ្នាទៅវិញទៅមក លុះដល់ថ្ងៃកើតហេតុខាងលើ ស្រាប់តែលេចមុខបុរសជើងខ្លាំងខាងលើ និងគូកនឈ្មោះភណ័ណ្ឌម្នាក់ទៀតមកផឹកស៊ី នៅចំនុចខាងលើខណ:ពេលស្រវឹងស្រឿងៗ ស្រាប់តែរករឿងបាញ់មេភូមិនិងប្រជាពលរដ្ឋ រួចបានដកកាំភ្លើង២ដើមបាញ់រះផ្អើលអ្នកភូមិរត់ចែកជើងគ្នាព្រាតហើយក៏បាននាំគ្នាជិះរថយន្ត បំបុកបុរសវ័យចំណាស់ម្នាក់បណ្តាលឲ្យរងរបួស រួចរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុ គេឃើញមានកម្លាំងគណបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យ រួមមានកម្លាំងប៉ុស្តិរដ្ឋបាលសង្កាត់ចោមចៅ៣ កម្លាំងជំនាញនៃអធិការដ្ឋានខណ្ឌពោធិសែនជ័យ រួមទាំងកម្លាំងអាវុធហត្ថខណ្ឌពោធិសែនជ័យ ចុះទៅគម្រប់កិច្ចធ្វើការសាកសួរប្រជាពលរដ្ឋ ដើម្បីកុំឲ្យថ្នាក់លើស្តីបន្ទោស ស្របពេលកិច្ចប្រជុំអាស៊ានជិតចូលមកដល់ ៕
div>
Previous Post Next Post