ប្តី មកពីធ្វើការផឹកស្រាស្រវឹង ខឹងប្រពន្ធដែលធ្វើម្ហូបយឺត ក៏យកខ្សែក្រវាត់វាយប្រពន្ធ បណ្ដាលឲ្យរងរបួសធ្ងន់.បែកក្បាល និងប៉ោងភ្នែកម្ខាង"
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ប្តី មកពីធ្វើការផឹកស្រាស្រវឹង ខឹងប្រពន្ធដែលធ្វើម្ហូបយឺត ក៏យកខ្សែក្រវាត់វាយប្រពន្ធ បណ្ដាលឲ្យរងរបួសធ្ងន់.បែកក្បាល និងប៉ោងភ្នែកម្ខាង"

ភ្នំពេញ ៖ កាលពីយប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ប្តី មកពីធ្វើការផឹកស្រាស្រវឹង ខឹងជាមួយនឹងប្រពន្ធដែលធ្វើម្ហូបយឺត ក៏យកខ្សែក្រវាត់វាយប្រពន្ធ បណ្ដាលឲ្យរងរបួសធ្ងន់បែកក្បាល និងប៉ោងភ្នែកម្ខាងដែលស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះនេះ  មានឈ្មោះ យឹម យ៉ោម ភេទស្រី អាយុ៤១ឆ្នាំ មុខរបរសន្តិសុខយាមតាមរោងចក្រ សា្នក់នៅភូមិកើតហេតុនេះ  មានស្រុកកំណើតនៅភូមិបឹងធំ ឃុំអង្គសុភី ស្រុកកំពងត្រាច ខេត្តកំពត។
  ចំណែកជនសង្ស័យជាប្ដីឈ្មោះ កូវ សារិន អាយុ៥៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកើតហេតុនេះ មានស្រុកកំណើត នៅខេត្តព្រៃវែង។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដោយសារប្ដីរបស់គាត់ចេញពីធ្វើការសំណង់មកដល់បន្ទប់ជួលវិញ ក៏ទិញស្រាយកមកផឹក លុះពេលផឹកស្រវឹងស្រឿងៗក៏បានថាឲ្យគាត់ធ្វើម្ហូបយឺត ក្របានហូបពេក បន្ទាប់មកក៏ជជែកគ្នាតឹងសរសៃ.ករហូតរាលដាលធ្លាក់ដល់រឿងលុយ គ្រានោះប្ដីរបស់គាត់បានសួរនាំរឿងលុយកាក់ អស់ទៅណា ទើបតែបើកមកថ្មីៗសោះ ប្រពន្ធក៏បានឆ្លើយវិញថា ខ្ញុំយកទៅបង់ថ្លៃបន្ទប់ជួលអស់ ហើយស្រាប់តែពេលនោះ ប្ដីខឹងខ្លាំងក៏បានយកខ្សែក្រវាត់ពីរផ្គុំគ្នា រួចវា.យទៅលើក្បាលប្រពន្ធ បណ្ដាលឲ្យបែកក្បាលហូរឈា.ម និងប៉ោងភ្នែកម្ខាង រហូតដល់សន្លប់ស្ដូកស្ដឹងតែម្តង ហើយក៏ត្រូវបានប្រជាពលរដ្ឋនៅផ្ទះជួលជិតខាង ឃើញដូច្នេះបាននាំគ្នាទាក់ទងប្ដឹងទៅសមត្ថកិច្ចមូលដ្ឋាន លុះបន្ទាប់មកសមត្ថកិច្ចបានចុះទៅដល់ ហើយក៏បានឃាត់ខ្លួនប្ដីរូបនោះ យកទៅសួរនាំនៅប៉ុស្តិ៍ រីឯប្រពន្ធវិញ ត្រូវបានខាងសង្គ្រោះ៧១១ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យព្រះកុសមៈ។ 
  ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងសួរនាំទៅខាងជនរងគ្រោះ នៅឯមន្ទីរពេទ្យព្រះកុសមៈ ជនរងគ្រោះបានឆ្លើយថា ប្ដឹង បុរសជាប្តី ទៅដាក់ពន្ធនាគារ បន្ទាប់មកសមត្ថកិច្ចក៏បានកសាងសំណុំរឿង បញ្ជូនប្ដីចិត្តខ្លាំងរូបនេះទៅផ្នែកជំនាញព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
Previous Post Next Post