លិចទូកដរ បាត់ខ្លួនសិស្សសាលាជាង១០នាក់ ក្នុងចំណោម៣០នាក់សមត្ថកិច្ចកំពុងរាវរក"
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

លិចទូកដរ បាត់ខ្លួនសិស្សសាលាជាង១០នាក់ ក្នុងចំណោម៣០នាក់សមត្ថកិច្ចកំពុងរាវរក"

កណ្ដាល÷ទូកដរដឹកសិស្សសាលាមួយគ្រឿងបានលិច កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បណ្ដាលឲ្យសិស្សសាលា៣០នាក់ បានលិចចូលទន្លេ ប៉ុន្តែសិស្សប្រម៉ាណ១០នាក់បានបាត់ខ្លួន នៅចំណុចភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

ព័ត៌មាន​បន្ថែម គិតមកត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៧ៈ៣០នាទីព្រឹកនេះសមត្ថកិច្ចធ្វើការស្រាវជ្រាវរុករកជួយសង្គ្រោះជនរងគ្រោះដែលបាត់ខ្លួនក្នុងឧបទ្ទវហេតុ (លិចទូកដរទទឹង)  មកដល់ពេលនេះ បានរងឃើញសពជនរងគ្រោះចំនួន០៤នាក់បន្ថែមទៀត (ស្រី០១នាក់) មានដូចខាងក្រោម÷១-ឈ្មោះ ចាន់ សុខជីម ភេទប្រុសអាយុ ១៤ ឆ្នាំ មុខរបរសិស្ស
២-ឈ្មោះ ភារម្យ ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស
៣-ឈ្មោះ ចិន្ដា ជូលី ភេទស្រីអាយុ ១៣ឆ្នាំ មុខរបរសិស្ស
៤-ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស។​
សរុបរកឃើញទាំងអស់ចំនួន១០នាក់ ស្លាប់០៦នាក់ (ស្រី០១នាក់)។​
នៅសល់០៥នាក់ទៀត បច្ចុប្បន្ន កម្លាំងចម្រុះបានបន្តស្រាវជ្រាវរុករកជនរងគ្រោះដែលបាត់ខ្លួនបន្តទៀត ៕
Previous Post Next Post