ឯកឧត្តម មួង សុធា អគ្គស្នងការរងនគរបាល​ជាតិ រួមជាមួយថ្នាក់ដឹកនាំខេត្តនាំយកអំណោយគ្រឿងឧបភោគបរិភោគ និងថរិកាមួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន៤០គ្រួសារក្នុងខេត្តពោធិ៍សាត់"
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ឯកឧត្តម មួង សុធា អគ្គស្នងការរងនគរបាល​ជាតិ រួមជាមួយថ្នាក់ដឹកនាំខេត្តនាំយកអំណោយគ្រឿងឧបភោគបរិភោគ និងថរិកាមួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន៤០គ្រួសារក្នុងខេត្តពោធិ៍សាត់"

ពោធិ៍សាត់÷នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាល​ជាតិ តំណាង ឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងមហាផ្ទៃ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លឹម សុខតូ អភិបាលរងខេត្ត តំណាងឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បាននាំយកអំណោយគ្រឿងឧបភោគបរិភោគ និងថរិកាមួយចំនួន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន៤០គ្រួសារ ស្ថិតនៅអន្លង់វិល ស្រុកកណ្តៀង​ ខេត្តពោធិ៍សាត់។

ក្នុងនោះដែរដោយមានការចូលរួមពីលោកអភិបាលរងស្រុកកណ្តៀង លោកនាយករងរដ្ឋបាលខេត្ត លោកប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត លោកមេភូមិ មេឃុំ កងកម្លាំងប្រដាប់អាវុធទាំងបី និងក្រុមយុវជន ជាច្រើននាក់ទៀត។
  ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម​,​ មី​ ១កេស, ទឹកត្រី​ ១យួរ, ទឹកសុីអុីវ​ ១យួរ, ម៉ាស់​ ១ប្រអប់, ភេសជ្ជៈ​១កេសនិងថវិកា២ម៉ឺនរៀលផងដែរ៕
Previous Post Next Post