ឯកឧត្តម មួងសុធា អគ្គស្នងការរងនគរបាលជាតិ រួមទាំងប្រធានក្រុមជំនួយការលេខាធិការគ្រប់គ្រងគ្រោះអន្តរាយរបស់ក្រសួងមហាផ្ទៃអញ្ជើញត្រួតពិនិត្យស្ថានភាពទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ"
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ឯកឧត្តម មួងសុធា អគ្គស្នងការរងនគរបាលជាតិ រួមទាំងប្រធានក្រុមជំនួយការលេខាធិការគ្រប់គ្រងគ្រោះអន្តរាយរបស់ក្រសួងមហាផ្ទៃអញ្ជើញត្រួតពិនិត្យស្ថានភាពទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ"

បន្ទាយមានជ័យ÷ នៅថ្ងៃអាទិត្យ៧កើតខែអាស្សុជ្ន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនិងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២នេះ ឩត្តមសេនីយ៍ឯក​ មួ​ង​ សុធា​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ជំនួយការ​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ក្រសួងមហាផ្ទៃ​ តំណាង​ ឯកឧត្តម​បណ្ឌិត​ ស៊ា​ង​ ប៊ុ​ន​លាង​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​ក្រសួងមហាផ្ទៃ​ បាន​អញ្ជើញ​ត្រួតពិនិត្យ​ស្ថានភាព​ទឹកជំនន់​ និង​នាំ​យក​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ​ ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ នៅ​ភូមិព្រះពន្លា ភូមិតាទង់ និងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម បាននាំយកពាក្យផ្ដាំផ្ញើពីសម្ដេច ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសាកសួរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបន្ទាយមានជ័យ ចូរបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយសារទឹកជំនន់ ព្រោះនៅទីនោះ ជាតំបន់ទំនាប ជាប់នឹងព្រំដែនប្រទេសថៃ ៕

p>

Previous Post Next Post