(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារដោះស្រាយទំនាស់ដីធ្លីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដឹកនាំដោយ ឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ដើម្បីពិភាក្សា និងដោះស្រាយករណីវិវាទដីធ្លីលើផ្ទៃដីចំនួន ៨២ហិចតា ជាដីរបស់រដ្ឋ (ដីព្រលានយន្តហោះ) ដែលទទួលរងពីការរំលោភបំពាន ពីប្រជាពលរដ្ឋ កាន់កាប់យកជាកម្មសិទ្ធិឯកជន ស្ថិតនៅក្នុងឃុំវល្លិ៍យាវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី៖ ក្រុមការងារថ្នាក់ជាតិ, ក្រុមការងារថ្នាក់ខេត្ត, មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលស្រុក មេឃុំ និងមន្ត្រីពាក់ព័ន្ធ សរុបប្រមាណ ២៦នាក់។
នៅក្នុងអង្គប្រជុំនេះ បានសម្រេចឯកភាពគ្នាលើគោលការណ៍ចំនួន ដូចខាងក្រោម៖*១) រៀបចំផែនការ និងបង្កើតក្រុមការងារចុះពិនិត្យជាក់ស្តែង ដើម្បីធ្វើការដោះស្រាយបន្ត
*២) បន្តដោះស្រាយលើគ្រួសារ ចំនួន ២៥គ្រួសារ ក្នុងនោះ មាន ១៧គ្រួសារ មានលំនៅដ្ឋាននៅទីនោះ និង ៨គ្រួសារទៀត បន្តនីតិវិធី*៣) រៀបចំចងក្រងឯកសារ ធ្វើរបាយការណ៍ ជូនក្រសួងពាក់ព័ន្ធ ដើម្បីស្នើសុំគោលការណ៍ដឹកនាំបន្ត។







