អាស៊ានព្រួយបារម្ភពីការគំរាមកំហែងដល់បេតិកភណ្ឌនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

អាស៊ានព្រួយបារម្ភពីការគំរាមកំហែងដល់បេតិកភណ្ឌនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

សៀមរាប៖ អាស៊ាន បានសម្ដែងនូវការព្រួយបារម្ភពីការគំរាមកំហែង នៃការជួញដូរសម្បត្ដិបេតិកភណ្ឌ នៅតំបន់ អាស៊ីអាគ្នេយ៍ និងកំពុងរៀបចំបង្កើតនូវវិធានការជាក់លាក់មួយ ដើម្បីការពារកេរមរតកក្នុងបតំបន់នេះ។ៅឯខេត្តសៀមរាប ចាប់ពីថ្ងៃទី៥-៨ ខែកញ្ញា នេះ សន្និសីទអន្ដរជាតិ ស្ដីពីការការពារ និងទប់ ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់អាស៊ាន ត្រូវបានធ្វើឡើង ដោយសហការជាមួយអង្គការ Antiquities Coalition នៅសហរដ្ឋអាមេរិក ដែលសន្និសីទនេះ ផ្ដោតសំខាន់លើការការពារ និងការទប់ ស្កាត់អំពើជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់ ។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្រុមអ្នកជំនាញចម្រុះ នឹងរួមគ្នារៀបចំបង្កើតនូវវិធានការ ជាក់លាក់មួយ ដើម្បីការពារកេរមរតកក្នុងបតំបន់ សម្រាប់មនុស្សជំនាន់ក្រោយ និងស្វែងរកមកវិញនូវរតនសម្បត្តិជាតិសម្រាប់អាស៊ាន។ាស៊ានបានដើរតួនាទីជាកាតាលីករដ៏សំខាន់ ដែលជំរុញឱ្យសារមន្ទីរ និងអ្នកប្រមូលសមុច្ច័យឯកជននានា ពិចារណាឡើងវិញនូវការប្រមូល និងការទិញ ឬការទទួលយកវត្ថុបុរាណ ។ ចំណែកកម្ពុជា កំពុងធ្វើយុទ្ធនាការសកល ដើម្បីស្វែងរកមកវិញនូវរតនសម្បត្តិជាតិរបស់ខ្លួន។


បើតាមសេចក្ដីប្រកាសព័ត៌មាន ក្នុងអំឡុងសង្គ្រាមច្រើនទសវត្សរ៍កន្លងមក សម្បត្តិវប្បធម៌ជាតិជា ច្រើន ត្រូវបានលួចនាំចេញដោយខុសច្បាប់ពីប្រទេសកម្ពុជា និងបានចរាចរដាក់លក់ក្នុងទីផ្សារសិល្បៈអន្តរជាតិ ប៉ុន្ដែកម្ពុជាបានធ្វើការជាមួយបណ្តាប្រទេសនានាក្នុងការកាត់បន្ថយអំពើចោរកម្មគួរឱ្យកត់សម្គាល់ ហើយបានប្រគល់មកវិញជាបន្តបន្ទាប់នូវសម្បត្តិវប្បធ៌ម៌របស់ខ្លួន។

កាលពីពេលថ្មីៗនេះ កម្ពុជា ទទួលបានមកវិញនូវស្នាដៃឯក ចំនួន៣០រូប ក្នុងនោះមានរូបចម្លាក់ ព្រះគណេស” និង “ព្រះស្កន្ទគង់លើសត្វក្ងោក តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ សហរដ្ឋអាមេរិក ដែលជាជោគជ័យដ៏ធំធេង។ ស្នាដៃចម្លាក់ដ៏ល្អឯកទាំងពីរនេះ មានប្រភពមកពីតំបន់ប្រាសាទកោះកេ ដែលជារាជធានី នៃអាណាចក្រខ្មែរបុរាណ ក្នុងសតវត្សរ៍ទី១០ នៃគ.ស។ កន្លងមកកម្ពុជា បានទាមទារ មកវិញនូវសម្បត្តិវប្បធម៌ជាតិ ជាការបង្ហាញឱ្យឃើញពីភាពជោគជ័យ តាមរយៈកិច្ចសហប្រតិបត្តិការអន្តរ ជាតិ ក្នុងការបញ្ជូនមកវិញនូវសម្បត្តិ វប្បធម៌ជាតិ ដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់។

កម្ពុជា នឹងអាចចែករំលែកនូវបទពិសោធន៍ទាំងនេះ សំដៅពង្រឹងកិច្ចសហការជាមួយបណ្ដាប្រទេស​សមាជិកអាស៊ាន ក្នុងការប្រឆាំងចំពោះជនទុច្ចរិត លួច ប្លន់ និងទីផ្សារសិល្បៈខុសច្បាប់ សម្រាប់​ជាផលប្រយោជន៍ សេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌៕

Previous Post Next Post