ភ្នំពេញ៖ នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ មានបនល្បែងស៊ីសងខុសច្បាប់ដ៏ធំ «សង្វៀនជល់មាន់ និងអាប៉ោង យូគី» កំពុងតែបើកដំណើរការត្រង់ចំណុចក្នុងឃ្លាំងដល់ធំស្គឹមស្កៃ ដោយប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់លុយយ៉ាងអនាធិបតេយ្យ ជាហេតុនាំឲ្យកើតមានចោរលួច ចោរប្លន់ ចោរឆក់ កាប់សម្លាប់ និងអំពើចោរកម្មផ្សេងៗជាដើម។
ករណីនេះដែរក៏មិនធ្លាប់មានដែលនៅខណ្ឌព្រែកព្នៅ ទើបតែលោក ធឹម សំអាន ដូរមកកាន់ដំណែងជាអភិបាលខណ្ឌព្រែកព្នៅ ជំនួសលោកសុខ សម្បត្តិ ស្រាប់តែមានកើតឡើងនៅទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំនេះភ្លាមតែម្តង។ពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ក្រុមញៀនល្បែង ដែលកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ដាក់លុយ ដោយមានអ្នកចាញ់អស់លុយរាប់រយពាន់ដុល្លារក្នុងមួយថ្ងៃៗ ជាហេតុនាំឲ្យមានអំពើចោរកម្ម និងអំពើហិង្សាក្នុងគ្រួសារកើនឡើង។
ចំណែកឯម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់វិញកំពុងតែសប្បាយចិត្តយ៉ាងខ្លាំង ក្នុងការប្រមូលលុយតុង ពីអ្នកញៀនល្បែង ជាពិសេស មេអាប៉ោង សប្បាយកើបលុយ ដាក់ហោប៉ៅ ចែកគ្នីគ្នា យ៉ាងរំភើយ ងាកមកមើលអាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធក្នុងមូលដ្ឋាន ឯណេះវិញ ហាក់ដូចជា ចូលរួមយ៉ាងសកម្មក្នុងការ បណ្តែតបណ្ដោយឲ្យបទល្មើស ធ្វើអ្វីៗ ស្រេចតែអំពើចិត្ត ដោយគ្មានការបង្ក្រាប។
ប្រជាពលរដ្ឋស្នើសុំដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ឈិនគឹមធុយ អធិការនគរបាលខណ្ឌព្រែកព្នៅ សូមជួយចាត់មន្ត្រីក្រោមឱវាទចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដ៏ធំខាងលើនេះផងទាន ។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើអង្គភាព MNSP NEWS យើងខ្ញុំរង់ចាំការស្រាយបំភ្លឺ ពីភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន ៕








