ទីតាំងល្បែងស៊ីសងតាមអនឡាញលំដាប់ការសុីណូគ្រប់ប្រភេទនិងម៉ាស្យាបែបចិនបើកដំណើរការយ៉ាងរលូនមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន"
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ទីតាំងល្បែងស៊ីសងតាមអនឡាញលំដាប់ការសុីណូគ្រប់ប្រភេទនិងម៉ាស្យាបែបចិនបើកដំណើរការយ៉ាងរលូនមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន"

ភ្នំពេញ ៖ ទីតាំងល្បែងសុីងសងតាមអនឡាញលំដាប់ការសុីណូ គ្រប់ប្រភេទដែលមានឈ្មោះ ការវិនិយោគសុិនយានហ៊ុយ(កម្ពុជា)មានដែនកំណត់ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ចំណុចខាងមុខព្រលានយន្តហោះក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ កំពុងតែចាប់ផ្តើមបើកដំណើរការ ទទួលភ្ញៀវដែលញៀនល្បែងគ្រប់ទិសទី ចូលមកលេងដោយមិនខ្លាចអាជ្ញាធរ ក្នុងមូលដ្ឋានសោះឡើយ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើនេះ បានថ្លែងប្រាប់អង្គភាពសារពត៍មានយើងឲ្យដឹងថា ទីតាំងល្បែងសុីសងខ្នាតធំ និងម៉ាស្សា ដូចគេមើលឃើញថា មានអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង មិនដាច់នោះទេ ភាគច្រើនជាជនជាតិ តែគេមិនដែលឃើញមានអាជ្ញាធរនិងសមត្ថកិច្ចណា ចុះមកត្រួតពិនិត្យទីតាំងល្បែងសុីសងនិងម៉ាស្យាខាងលើនោះសោះ ប្រជាពលរដ្ធ ដាក់ការសង្ស័យថា ប្រហែលជាម្ចាស់ទីតាំង មានរិទ្ធអំណាចខ្លាំងហើយមើលទៅ ទើបអាជ្ញាធរមូលដ្ធាន មិនហ៊ានទៅក្បែរ ឬមួយក៏ម្ចាស់ទីតាំង ល្បែងខុសច្បាប់នេះ នឹងអាជ្ញាធរ មានការត្រូវផ្លែ ត្រូវដងគ្នា ឬយ៉ាងណា ទើបជាមិនហ៊ានបង្ក្រាប ដោយខ្លាចបែកឆ្នាំងបាយរបស់ខ្លួន ឬក៏យ៉ាងណា? ពិសេសទីតាំងនេះនៅជាប់ផ្លូវហាយវេយថែមទៀតផង ។
ប្រជាពលរដ្ឋនឹងអង្គការសង្គមស៊ីវិល មានការងេីងឆ្ងល់ថា ហេតុអ្វីទីតាំងអាជីវកម្មល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទខាងលេីនេះ បេីកលេងបានដោយមិនខ្លាចញញើតនិងច្បាប់ នៅក្នុងប្រទេសកម្ពុជាយេីង ក៏ដូចជា ភូមិ ឃុំ សុវត្ថិភាពទាំង៧ចំណុច  ដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ជូនថ្នាក់ក្រោមឲ្យអនុវត្តន៍ ដោយមិនឲ្យមានល្បែងស៊ីសងគ្រប់ប្រភេទ  ។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋអំពាវនាវ ស្នើសុំឲ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាពិសេសលោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរងនគរបាលជាតិ លោក សក់ ច័ន្ទកញ្ញារិទ្ធអភិបាល នៃគណៈអភិបាលខណ្ឌដែលទើបនឹងចូលកាន់តំណែងថ្មី រួមទាំង លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគបាលខណ្ឌពោធិ៍សែនជ័យ មេត្តាចុះត្រួតពិនិត្យ  ទប់ស្កាត់និងចាត់វិធានការបង្ក្រាបផង ដេីម្បីសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋផងទាន ។
ពាក់ព័ន្ធនិងការចុះផ្សាយខាងលើ អង្គភាពសារព័ត៌មានយើងរង់ចាំការបំភ្លឺពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន ៕
Previous Post Next Post