សង្ស័យជាករណីឃាតកម្មខណ:ប្រទះឃើញរថយន្តមួយគ្រឿងដែលជនមិនស្គាល់មុខយកមកប្លុងចោលក្នុងខណ្ឌដូនពេញ"
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

សង្ស័យជាករណីឃាតកម្មខណ:ប្រទះឃើញរថយន្តមួយគ្រឿងដែលជនមិនស្គាល់មុខយកមកប្លុងចោលក្នុងខណ្ឌដូនពេញ"

ភ្នំពេញ÷រថយន្តមួយគ្រឿងត្រូវជនមិនស្គាល់មុខយកមកប្លុងចោល បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ព្រឹក ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅផ្លូវលេខ៨២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ពាក់ព័ន្អករណីខាងលើនេះសមត្ថកិច្ចក៏បានសូមណូមពរមិនឲ្យមានការឡាយផ្ទាល់នោះដែរ ដោយសមត្ថកិច្ចគាត់ខ្លាចបែកធ្លាយរឿងដល់ក្រុមជនសង្ស័យតែទោះបីជាយ៉ាងណា ក្រដាសមិនអាចខ្ចប់ភ្លើងបានឡើយ រឿងការងាររបស់សមត្ថកិច្ច ទុកឲ្យសមត្ថកិច្ចគាត់ធ្វើការស្រាវជ្រាវទៅចុះ តែអ្នកសារព័ត៍មានទទួលបានព័ត៍មានប៉ុណ្ណា ផ្សព្វផ្សាយប៉ុណ្ណឹង ទៅតាមវិជ្ជាជីវៈនិងទិដ្ឋភាពជាក់ស្ដែង ។
ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាក(ហ៊ីយ៉ាន់ដាយ)ពណ៍តឹកប្រាក់ ពាក់ផ្លាកលេខ ព្រះសីហនុ 2A.9267 ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ យកមកចតប្លុងចោលនៅចំនុចកន្លែងផ្ញើម៉ូតូខាងលើ ដោយមានប្រឡាក់ឈាមនៅក្នុងរថយន្តនិងខាងក្រៅ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្មមូលដ្ឋានប៉ុស្តិនគរបាលសង្កាត់ស្រះចក ចុះទៅពិនិត្យនិងរាយការណ៍ទៅកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងកម្លាំងជំនាញការិយាល័យកោសល្យវ័ច័យបច្ចេកទេនៃស្នងការដ្នាននគរបាលរាជធានីភ្នំពេញ។
ក្រោយមកខណ:ពេលដែលកម្លាំងជំនាញធ្វើការពិនិត្យជុំវិញបរិវេណនិងខាងក្នងរថយន្តដោយឃើញមានឈាមប្រឡាក់នៅលើពូករថយន្ត និងមានដំបងឈើ២ដើមរួមទាំងស្រោមដៃ ដាក់ការសង្ស័យថាជាករណីឃាតកម្ម៕
Previous Post Next Post