បន្ទាប់ពីការឃើញថាបងប្អូនប្រជាពរដ្ធមិនសប្បាយចិត្តនឹងទង្វើរបស់តៃកុងរថន្តធុនធំៗដែលបើកបរគ្មានរបៀបនឹងម្ចាស់អាជីវកម្មកន្លងមកតែងតែធ្វើអោយប៉ះពាល់ដល់ពួកគាត់..!!!
លោក សេង ឈុនហេង ចៅសង្កាត់រងទី១សង្កាត់ចាក់អង្រែក្រោម ដឹកនាំក្រុមការងារចុះធ្វេីការណែនាំ និងធ្វើកិច្ចសន្យា ទីតាំងដេប៉ូស្តុក និងលក់ខ្សាច់ ក្នុងភូមិសាស្រ្តសង្កាត់ចាក់អង្រែក្រោម ដោយត្រូវអនុវត្តអោយបានត្រឹមត្រូវតាមលក្ខខណ្ឌនានាដែលកំណត់ក្នុងលិខិតអនុញ្ញាតដឹកជញ្ជូនរបស់រដ្ឋបាលរាជធានីភ្នំពេញ សមត្ថកិច្ច ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីកុំឱ្យបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនិងបរិស្ថាន។
មុនចេញពីការដ្ឋានត្រូវលាងសម្អាតកង់រថយន្ត ដឹកមិនឱ្យលើសទ្រុង គ្របឱ្យបានត្រឹមត្រូវ មិនឱ្យហូរជ្រុះ នោះគឺប្រជាពលរដ្ឋសប្បាយចិត្តហេីយ ៕






