ខេត្តកំពងំធំ ៖ រសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ បទល្មើសល្បែងស៊ីសងមួយកន្លែង ដែលមានម្ចាស់ឈ្មោះ អន អេន រស់នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កងកម្លាំងអាវុធហត្ថខេត្តកំពង់ធំការិយាល័យព្រហ្មទណ្ឌ ដោយមានការសម្របសម្រួលពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំបានចុះបង្ក្រាបបទល្មើសល្បែងស៊ីសងមួយកន្លែង ។
ក្រោយមានការបង្ក្រាបបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិកើតហេតុខាងលើបានចូលរួមទប់ស្កាត់នូវបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ព្រោះគាត់មិនចង់ឲ្យមានល្បែងស៊ីសងនៅក្នុងភូមិសាស្ត្រភូមិឃុំរបស់គាត់ឡើយ។ សូមបងប្អូនជៀសឲ្យផុតពីល្បែងស៊ីសងខុសច្បាប់ដើម្បីជីវភាពគ្រួសារ និងសង្គមជាតិ….។





