គួរឲ្យអាណិត ! ក្មេងលក់ម្ជូរ ២នាក់ ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន សង្ស័យងងុយដេក ស្រាប់តែរេចង្កូតចូលផ្ទះប្រជាពលរដ្ឋ បុករានទេវតាពេញទំហឹង រងរបួសធ្ងន់ទាំងពីរនាក់
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

គួរឲ្យអាណិត ! ក្មេងលក់ម្ជូរ ២នាក់ ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន សង្ស័យងងុយដេក ស្រាប់តែរេចង្កូតចូលផ្ទះប្រជាពលរដ្ឋ បុករានទេវតាពេញទំហឹង រងរបួសធ្ងន់ទាំងពីរនាក់


ភ្នំពេញ ៖ ក្មេងប្រុស ២នាក់ ដើរលក់គ្រឿងម្ជូរ ជិះម៉ូតូមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1AN-5800 បានឌុបគ្នាបើកបរក្នុងល្បឿនលឿន ហើយរេចង្កូតចូលផ្ទះប្រជាពលរដ្ឋ បុករានទេវតាពេញទំហឹង បណ្តាលឲ្យសន្លប់រងរបួសធ្ងន់ធ្ងរទាំងពីរនាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជិត ៦ព្រឹក ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យអ្នកយកព័ត៌មានយើងថា នៅមុនពេលកើតហេតុ គេឃើញក្មេងប្រុស ២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា បើកបរក្នុងល្បឿនយ៉ាងលឿន ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៧១ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ក៏រេចង្កូតចូលផ្ទះបងប្អូនប្រជាពលរដ្ឋ បុករានទេវតាពេញទំហឹង បណ្តាលឲ្យសន្លប់បាត់ស្មារតីរងរបួសធ្ងន់ធ្ងរ ត្រូវបានប្រជាពលរដ្ឋទាក់ទងរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន សុងការណ៍ មកដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ គន្ធបុប្ផា ។ ក្មេងប្រុសរងគ្រោះទាំងពីរនាក់ខាងលើនោះ សង្ស័យទើបនឹងមកពីដើរលក់គ្រឿងម្ជូរនាពេលយប់ ហើយបានជិះម៉ូតូត្រលប់ទៅផ្ទះវិញ ប្រហែលជាងងុយដេកបណ្តាលឲ្យជិះម៉ូតូរេចង្កូតចូលផ្ទះប្រជាពលរដ្ឋបុករានទេវតាតែម្តង ។ ក្មេងប្រុសទាំងពីរនាក់នោះ មានអាយុ អាយុ ១៤ ទៅ ១៥ ឆ្នាំប៉ុណ្ណោះ ។

បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក បានចុះទៅពិនិត្យមើល យកម៉ូតូក្មេងរងគ្រោះទៅរក្សាទុកជា បណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលបឹងទំពន់ទី២ ដើម្បីរងចាំដោះស្រាយពេលក្រោយ ៕ ដោយ បងម៉េង

Previous Post Next Post