ស្ទឹងត្រង់: នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៤ និង៣០នាទី នៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់បានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែសីហា និងត្រួតពិនិត្យការងារជំនាញនគរបាលព្រហ្មទណ្ឌ និងនគរបាលបច្ចេកទេស។
កិច្ចប្រជុំនេះ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ។
សមាសភាពចូលរួម:
១-លោក នាយ-នាយរងការិយាល័យ ជាក្រុមការងារ ក្នុងផែននគរបាលព្រហ្មទណ្ឌ
២-លោក អធិការនគរបាលស្រុកស្ទឹងត្រង់
៣-លោក-លោកស្រី អធិការរង
៤-លោកនាយផ្នែក
៥-លោកនាយរងផ្នែក រហូតដល់មន្ត្រីផែននគរបាលយុត្តិធម៌
៦-លោក នាយ-នាយរងប៉ុស្តិ៍ទាំង ១២ សរុបរួម: ៤៥ នាក់ ស្រី ០១នាក់។
ខ្លឹមសារ
ជាមួយគ្នានេះផងដែរ លោកឧត្តមសេនីយ៍ត្រី ស្នងការរង ក៏បានដាក់ទិសដៅ÷
- ពង្រឹងអំពីការងារជំនាញព្រហ្មទណ្ឌ, គ្រឿងញៀន និងសណ្តាប់ធ្នាប់សាធារណៈ
- ពង្រឹងការងារអត្តសញ្ញាណកម្ម ការផ្ដល់ជូន ក៏ដូចជាការរកដំណោះស្រាយ បញ្ហាអត្តសញ្ញាណប័ណ្ណ បាត់ ខូច ឬស្ទួនក្រខ្ចៅដៃ។ល។
- ជម្រុញការងារគ្រប់គ្រង និងបង្ក្រាបក្រុមក្មេងទំនើង ស្រង់បញ្ជីគ្រប់គ្រងឲ្យបានត្រឹមត្រូវ
- ជម្រុញការងារគ្រប់គ្រង មុខសញ្ញាគ្រឿងញៀន ឈានដល់ការបង្ក្រាបឲ្យមានប្រសិទ្ធភាព។
-ណែនាំដល់លោកនាយប៉ុស្ដិ៍ធ្វើការស្រាជ្រាវ ការរកែឆ្នៃអាវុធគ្រប់ប្រភេទរបស់ប្រជាពលរដ្ឋ ដកហូត និងធ្វើការអប់រំ។ - ពង្រឹងវិន័យ ០០៦ បបជ
- ពង្រឹងសាមគ្គីភាពផ្ទៃក្នុង។
កិច្ចប្រជុំបានដំណើរការដោយល្អប្រសើរ ស្ថិតក្នុងភាពស្និទ្ធស្នាល និងប្រកបដោយសាមគ្គីភាព កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១៦ និង ៣០នាទី។*ខ្លាធំ*



















