បុរស់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណរវៀងរថយន្តនិងម៉ូតូ…
ភ្នំពេញ÷ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោងប្រមាណ ៩:០៥នាទីថ្ងៃទី២២ ខែមីនាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ដើរស្ថិតនៅសង្កាត់កន្តូប ខណ្ឌកំបូល រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តទ១គ្រឿងម៉ាក hyundaiពាក់ស្លាកលេខ ភ្នំពេញ: 3E-9187 បើកបរទិសដៅពីកើតទៅលិចដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏បានបុកប៉ះគ្នាជាមួយនឹងម៉ូតូមួយគ្រឿងម៉ាកស្កប់ពីពណ៍សពាក់ផ្លាកលេខភ្នំពេញBC-6390 ដោយធ្វើដំណើរទិសដៅបញ្រាស់គ្នាពីលិចមកកើត បើកបរដោយឈ្មោះពៅវិច្ឆិកា ភេទប្រុសមានអាយុ៣៥ឆ្នាំមុខ មន្ត្រីទាហានរស់នៅសព្វថ្ងៃភូមិឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាមបានស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុ។
បន្ទាប់មក កម្លាំងនគរបាលជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការរដ្ថានខណ្ឌកំបូលក៏បានចុះមកធ្វើការវាស់វែង ធ្វើកំណត់ហេតុ និងបានធ្វើការអូសយកវត្ថុតាងរថយន្តបង្ក និង ព្រមទាំងម៉ូតូជនរងគ្រោះ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ។
ចំណែកសពបុរស់រងគ្រោះ ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួច ក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី.











