យុវជនម្នាក់ នាំសង្សាជាអនិតិជនចូលផ្ទះសំណាក់ រួមភេទបានសម្រេច ព្រឹកឡើងដឹងដល់ម្ដាយ ខាងស្រីប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

យុវជនម្នាក់ នាំសង្សាជាអនិតិជនចូលផ្ទះសំណាក់ រួមភេទបានសម្រេច ព្រឹកឡើងដឹងដល់ម្ដាយ ខាងស្រីប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន

យុវជនម្នាក់ នាំសង្សាជាអនិតិជនចូលផ្ទះសំណាក់ រួមភេទបានសម្រេច ព្រឹកឡើងដឹងដល់ម្ដាយ ខាងស្រីប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន

(ខេត្តកណ្ដាល)៖ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែមីនា​ឆ្នាំ២០២១ វេលាម៉ោង២១និង០០នាទីយប់ នៅចំណុចផ្ទះសំណាក់យីហោស្វាយជ្រំ ស្ថិតក្នុងភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ យុវជនម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងរួចមក បានដឹកសង្សារជាអនីតិជនរបស់ខ្លួនតាមម៉ូតូចូលផ្ទះសំណាក់ ហើយក៏លួងលោមរួមភេទបានសម្រេច។ លុះព្រឹកឡើងដឹងដល់ម្ដាយខាងស្រី ក៏ប្តឹងសមត្ថកិច្ចស្រុកខ្សាច់កណ្ដាលឲ្យធ្វើការចាប់ឃាត់ខ្លួនភាគីខាងប្រុសនោះតែម្ដង។

ជនរងគ្រោះមានអាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យឈ្មោះ ភាព ដាវ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ មានទីលំនៅភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលលទ្ធផលធ្វើតេស្តទឹកនោមវិជ្ជមាន(+) មានសារធាតុញៀន ត្រូវឃាត់ខ្លួន។

អស់រយៈពេល៣ឆ្នាំមកហើយដែលជនរងគ្រោះបានមកស្នាក់នៅផ្ទះជាមួយបងស្រីខ្លួននៅ ភូមិព្រែកបង្កង ឃុំព្រែតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីរៀនសូត្រ ហើយរយៈពេលកន្លះខែកន្លងមកជនរងគ្រោះបានមានទំនាក់ទំនងស្នេហាជាមួយជនសង្ស័យឈ្មោះ ភាព ដាវ៉ាន់ តាមរយៈប្រព័ន្ធហ្វេសប៊ុកជាសង្សានឹងគ្នា។

លុះមកដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី ជនសង្ស័យនិងមិត្តភក្តិឈ្មោះ ប៉ុន កុលចារ៉ា ភេទប្រុស និងឈ្មោះ ហេង បញ្ញា ភេទប្រុស កំពុងផឹកស្រាបៀរ ខណៈនោះជនរងគ្រោះបានទូរស័ព្ទសួរឈ្មោះ ភាព ដាវ៉ាន់ ថា បងឯងនៅឯណា? ភ្លាមនោះឈ្មោះ ភាព ដាវ៉ាន់ ឆ្លើយថា ខ្ញុំកំពុងផឹក។ បន្ទាប់មកជនរងគ្រោះនិយាយថា​ ខ្ញុំឈ្លោះគ្នាជាមួយឪពុកខ្ញុំ ខ្ញុំចង់ចេញពីផ្ទះ ហើយឈ្មោះ ភាព ដាវ៉ាន់ សួរថា អ៌ីចឹងមកផឹកអត់ ? ពេលនោះជនរងគ្រោះឆ្លើយថា ចា៎! បន្ទាប់មកឈ្មោះ ភាព ដាវ៉ាន់ បានជិះម៉ូតូមកឌុបជនរងគ្រោះទៅផឹកស្រាបៀរនៅផ្ទះរបស់ឈ្មោះ ប៉ុន កុលចារ៉ា រហូតដល់ម៉ោង១៩.៣០នាទី ហើយឈ្មោះ ភាព ដាវ៉ាន់ បានជិះម៉ូតូឌុបជនរងគ្រោះចូលទៅក្នុងផ្ទះសំណាក់យីហោស្វាយជ្រំ នៅភូមិបារាជ ឃុំស្វាយជ្រំ ចំណែកឈ្មោះ ប៉ុន កុលចារ៉ា និងឈ្មោះ ហេង បញ្ញា ក៏ទៅជាមួយដែរ ពេលទៅដល់ក៏ចូលទៅដេកនៅក្នុងបន្ទប់លេខ០០៨ (បន្ទប់មានគ្រែ២) ដោយជនសង្ស័យនិងជនរងគ្រោះដេកលើគ្រែ១ជាមួយគ្នា ហើយក៏លួងលោមរួមភេទបានសម្រេច លុះព្រឹកឡើងដឹងដល់ម្ដាយខាងស្រី ក៏ប្តឹងសមត្ថកិច្ចស្រុកខ្សាច់កណ្ដាលឲ្យធ្វើការចាប់ឃាត់ខ្លួនដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

Previous Post Next Post