រន្ធត់ណាស់បុរសម្នាក់ ជិះម៉ូតូបុកឃឿនផ្លូវ ហោះទៅបោកនឹងបង្គោលភ្លើង បណ្តាលឲ្យបោកក្បាលស្លាប់មួយរំពេច យ៉ាងរន្ធត់ នៅតាមបណ្តោយផ្លូវ១៩៤៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ….
ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោងម៉ោង៤និង៤៥នាទីថ្ងៃទី១៦ខែ មិនា ឆ្នាំ ២០២១ មានបុរសម្នាក់បើកបរម៉ូតូម៉ាកឌ្រីមសង់សេរីឆ្នាំ២០១៧ពាក់ស្លាកលេខ ភ្នំពេញ 1GD÷4728 បោះពួយយ៉ាងលឿនទៅបុកនិងខឿនរួចខ្ទាតទៅបុកបង្គោលភ្លើងបណ្ដាលឲ្យអោយស្លាប់បាត់បង់អាយុជីវិតភ្លាមៗ ករណីគ្រោះថ្នាក់ចរាចរណ៍នេះស្ថិតនៅតាមបណ្ដោយផ្លូវបេតុងមួយកន្លែងក្នុងភូមិទ្រនប់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ អ្នកស្លាប់មានឈ្មោះ នួនសុផល អាយុ ២៨ឆ្នាំ រស់នៅ ភូមិបឹងធំខាងកើត ឃុំកន្ទោងខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខបានចុះមកដល់កន្លែងកើតហេតុក៏ធ្វើការវាស់វែងហើយបញ្ជាក់ថាបុរសខាងលើពិតជាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះបុកបង្គោលភ្លើងពិតប្រាកដមែន សាកសពត្រូវបានសមត្ថកិច្ចបញ្ជូនទៅតម្កល់ទុកនៅវត្តទឹកថ្លាដើម្បីរង់ចាំក្រុមសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី÷(រាយការណ៍ដោយK.2)






